ណាតូសាងសង់មណ្ឌលអវកាសមួយដើម្បីតាមដានអាវុធរបស់ចិននិងរុស្ស៊ី

ណាតូកំពុងសាងសង់មជ្ឈមណ្ឌលអវកាសថ្មីមួយដើម្បីតាមដានអាវុធចិននិងរុស្ស៊ី ដែលខ្លួនបារម្ភថាអាចព្យាយាមបាញ់ទម្លាក់ផ្កាយរណប នេះបើយោងតាមអគ្គលេខាធិការរបស់អង្គការនេះបាននិយាយកាលពីថ្ងៃទី២១តុលា។

លោក Jens Stoltenberg បានព្រមានថាប្រទេសទាំងពីរកំពុងបង្កើតប្រព័ន្ធប្រឆាំងផ្កាយរណប។

ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងនៅពេលដែលឧត្តមសេនីយ៍ Sir Patrick Sanders ដែលជាប្រធានទីបញ្ជាការយុទ្ធសាស្ត្ររបស់ក្រសួងការពារជាតិអង់គ្លេសនិយាយថាប្រទេសអង់គ្លេសកំពុងស្ថិតនៅក្រោមការគំរាមកំហែងដោយផ្ទាល់ក្នុងដែនអ៊ីនធឺណេត។

លោកបានបន្ថែមថាចក្រភពអង់គ្លេសមិនដើរទាន់គេទេសម្រាប់សង្គ្រាមយុគសម័យព័ត៌មានពីព្រោះកម្លាំងការពារជាតិហួសសម័យ។

មជ្ឈមណ្ឌលអវកាសនឹងស្ថិតនៅឯមូលដ្ឋានអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ ហើយនឹងប្រមូលព័ត៌មានអំពីការគំរាមកំហែងដែលអាចកើតមានចំពោះផ្កាយរណប៕
 

adverise with khmeread