ប្តីទៅធ្វើការនៅប្រទេសជប៉ុន,បែរជាក្រុមហ៊ុនប្តឹងពីប្រពន្ធទារសំណង ត្រូវបានប៉ូលិសចាត់ការ

កំពង់ឆ្នាំង ៖ មានករណីពលករម្នាក់ឈ្មោះ យុង ពែក ភេទប្រុស រស់នៅស្រុកបរិបូណ៌បានបាត់ខ្លួននៅប្រទេសជប៉ុន ហើយត្រូវបានក្រុមហ៊ុននាំចេញប្តឹងទារលុយពីក្រុមគ្រួសារទៅតុលាការ ១៥០០០ដុល្លារ ចោទថាមិនបានជួយរកប្តីនាងនោះទេ។

សមត្ថកិច្ចនិយាយថា ករណីនេះប៉ូលិសការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត បានហៅមកសម្ភាសន៍ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ រួចហើយដោយបានឱ្យដឹងថា «ប្តី់គាត់បានទៅធ្វើកម្មករនៅប្រទេសជប៉ុនតាមរយៈក្រុមហ៊ុន Asean Human Support (មានទីតាំងភ្នំពេញ) តាំងពីខែមីនា ឆ្នាំ២០២០ ដោយបានបង់លុយឱ្យក្រុមហ៊ុនសរុបជាង ៦០០០ដុល្លាររួចហើយ»។ 

ស្ត្រីជាប្រពន្ធបញ្ជាក់ប្រាប់ប៉ូលិសបន្តថា ក្រោយមកប្តីនាងបានទូរស័ព្ទប្រាប់ថា «ថៅកែវាយធ្វើបាបពិបាករស់នៅ» ហើយក៏បាត់ដំណឹងរហូតដល់ ០៣ខែ ស្រាប់តែក្រុមហ៊ុនមកប្តឹងនាងនៅតុលាការថា «ប្តីនាងរត់ចេញ ហើយទារលុយពីនាងរហូតដល់ ១៥០០០ដុល្លារ ដោយមិនបានជួយរកប្តីនាងនោះទេ»។

ករណីនេះនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នាងបានទៅបំភ្លឺដល់សមត្ថកិច្ចរួច ខាងក្រុមហ៊ុនសុំដកពាក្យវិញហើយ។ ចំណែកប៉ូលិសជំនាញក៏បានទាក់ទងទៅក្រសួង ដើម្បីអន្តរាគមន៍រកប្តីគាត់រួចហើយដែរ៕
 

adverise with khmeread