កម្លាំងប៉ូលិសចម្រុះឃាត់ខ្លួនបុរសម្នាក់ម៉ូតូកង់បីនៅខណ្ឌដូនពេញ

ភ្នំពេញ ៖ កម្លាំងប៉ូលិសផ្នែកព្រហ្មទណ្ឌខណ្ឌ និងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ បានសហការជាមួយកម្លាំងប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចម៉ូតូកង់បី (Pass App) ០១គ្រឿង នៅចំណុចលើដងផ្លូវលេខ១២៦ ភូមិ៩ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។

ប៉ូលិសនិយាយថា ការឃាត់ខ្លួនជនសង្ស័យខាងលើ បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូកង់បី នៅចំណុចមុខផ្ទះលេខ៣០AE1 ផ្លូវលេខ៥៩២ ក្រុមទី៤៦ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៤ទៀបភ្លឺ។
​​​​​
ប៉ូលិសនិយាយបន្តថា ជនសង្ស័យឈ្មោះ ពេជ្រ វណ្ណនី ហៅនី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ មានទីកន្លែងកំណើត ភូមិតាកោ ឃុំព្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល។ វត្ថុតាងចាប់យកមានម៉ូតូកង់បី (PassAp) ០១គ្រឿង ពណ៌ស (បាញ់ថ្នាំប្តូរមកពណ៌ស្វាយ) ដែលមានលេខតួ 07383 និងលេខម៉ាស៊ីន 38274 ជារបស់ជនរងគ្រោះដែលជនសង្ស័យលួច ចាប់យកពីជនសង្ស័យឈ្មោះ ពេជ្រ វណ្ណនី។ 

សមត្ថកិច្ចបានឃាត់ខ្លួនហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់៕


 

adverise with khmeread