អង់គ្លេសខ្វះកម្មករជំនាញសម្រាប់សម្លាប់មាន់អបអរពិធីបុណ្យណូអែល ដោយសារតែកូវីដ១៩

ស្ថាប័នឧស្សាហកម្មមួយបាននិយាយថា អាហារពេលល្ងាចសម្រាប់បុណ្យណូអែលអាចនឹងត្រូវបំផ្លាញនៅឆ្នាំនេះ ដោយសារការផ្គត់ផ្គង់សាច់មាន់តាមបែបប្រពៃណីអាចនឹងអស់។

បញ្ហាគឺកង្វះកម្មករជំនាញ ដើម្បីកែច្នៃសាច់ នេះបើយោងតាមក្រុមប្រឹក្សាបសុបក្សីអង់គ្លេស (BPC) ។

សេចក្តីថ្លែងការណ៍នោះបាននិយាយថាគេត្រូវការកម្មករអឺរ៉ុបចំនួន ១.០០០ នាក់ដើម្បីបញ្ឈប់កុំឱ្យដួលរំលំការផ្គត់ផ្គង់សាច់មាន់សម្រាប់បុណ្យណូអែល ហើយទទូចឱ្យរដ្ឋាភិបាលលើកលែងពួកគេពីច្បាប់ចត្តាឡីស័ក។

ថៅកែក្រុមហ៊ុន Richard Griffiths បាននិយាយថា "បុណ្យណូអែលមិនអាចរស់បានទេ បើគ្មានការប្រើកម្លាំងពលកម្មមិនមែនជនជាតិអង់គ្លេស"។

លោកបាននិយាយថាមានការខ្វះខាតកម្មករអង់គ្លេសដែលមានការបណ្តុះបណ្តាលនិងលក្ខណៈសម្បត្តិត្រឹមត្រូវក្នុងការសម្លាប់និងធ្វើសាច់មាន់ចំនួន ៩ លានក្បាល ដែលត្រូវបានចិញ្ចឹមសម្រាប់បុណ្យណូអែល៕
 

adverise with khmeread