adverise with khmeread 7d004ff4 9a50 400e a033 1c7803fdbb3d

បាញ់​ប្លន់​ទៀតហើយ​នៅ​ខេត្តក្រចេះ បន្ទាប់ពី​ស្ងាត់​មួយរយៈ​

    ក្រចេះ ៖ បុរសរងគ្រោះ​ម្នាក់​ជា​ម្ចាស់ផ្ទះ​បាន​ស្លាប់​នៅពេល​មកដល់​មន្ទីរពេទ្យ​ដោយសារ​ក្រុមចោរ​ប្រដាប់​ដោយ​កាំភ្លើងវែង​មិន​ស្គាល់​អត្តសញ្ញាណ​បាញ់រះ​មកលើ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ស្លាប់ ប្លន់យកលុយ​២​លាន​រៀល។​

    អំពើ​បាញ់រះ​ប្លន់​ខាងលើនេះ​កើតឡើង​កាលពី​ម៉ោងជាង​៧​យប់ ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​អូរ​ខ្មោះ ស្ថិតក្នុង​ភូម​មាក់​កណ្ដាល ឃុំ ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ​។​

    ​មន្ត្រី​អាវុធ​ហ​ត្ត​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា ក្រុមចោរ​មាន​គ្នា​២​នាក់​ប្រដាប់​ដោយ​អាវុធ​វែង​បានធ្វើ​សកម្មភាព​ប្លន់​ និង​បាញ់សម្លាប់ជនរងគ្រោះ​ ជា​ម្ចាស់​ចំនួន​២​គ្រាប់​ចំ ពោះ ​និង​ឆ្អឹងជំនី បណ្ដាល​ឲ្យ​ស្លាប់ ហើយ​យកប្រាក់​អស់​ចំនួន​២​លាន​រៀល ហើយ​រត់​គេចខ្លួនបាត់​។ 

    តាម​សំដី លោក​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ដែល​ត្រូវ​ចោរ​បាញ់​ដល់​ស្លាប់មាន ឈ្មោះ ​សឿន រ៉ា ​ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។ បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ទាំង​ប៉ូលិស​និង​អាវុធ​ហ​ត្ត​កំពុង​ត្រួតពិនិត្យ​និង​ធ្វើការ​ស្រាវជ្រាវ កំណត់​រកមុខ​សញ្ញា​ដើម្បី​ធ្វើការ​តាម​ចាប់​ក្រុមចោរ​ទាំងនោះ​។​

    តាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹងថា កាលពីពេល​ថ្មីៗ​កន្លងទៅ ក៏មាន​ករណី​ប្លន់​យកប្រាក់ អ្នករកស៊ី ទិញ​លក់ ដំឡូង​ម៉ី​ដែរ​តែ​ដូចជា​មិនឃើញ​ខាង​សម្ថ​កិច្ច​ចាប់បាន​សោះ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់