adverise with khmeread 140814173254 08 week in photos 0815 horizontal gallery

បើ​អ្នក​គិតថា​ខ្លួន​អ្នក​លំបាក​វេទនា អស់សង្ឃឹម និង​គ្មាន​ជម្រើស​ក្នុង​ជីវិត សូម​ទស្សនា​វីដេអូ​នេះ​សាកល៎​មើល​!

​នេះ​គឺជា​វីដេអូ​របស់ CNN ដែល​ថត​នូវ​សកម្មភាព​ជម្លៀស​ជនភៀសខ្លួន​អ៊ីរ៉ាក់​ចេញពី​តំបន់ភ្នំ​ស៊ី​នចារ​នា​ប្រទេស​អ៊ីរ៉ាក់​កាលពី​អំឡុង​ខែមេសា ឆ្នាំ ២០១៤ ដែល​ធ្វើឡើង​ដោយ​កងទ័ពអាកាស​អ៊ីរ៉ាក់​។ ក្នុងពេល​កំពុង​ជន្លៀស​នោះ ប្រជាជន​ដ៏​កំសត់​រាប់រយ​នាក់​បាន​រត់​មក​ទទួល​ជំនួយ និង​ប្រវេប្រវា​ឡើង​យន្តហោះ​យោធា​ដើម្បី​គេច​រួច​ជីវិត​ដ៏​សែន​វេទនា​ក្នុងប្រទេស​កំណើត​ដែល​កំពុងហែក​ហ៊ួ​រ​ដោយ​ភ្លើងសង្គ្រាម​ស៊ីវិល​របស់​ខ្លួន​។ 

​ក្រុម​អ្នក​ជន្លៀស​ដ៏​ក្លាហាន រួមទាំង​អ្នក​ថត​ទូរទស្សន៍​រប​ស់ CNN បាន​ប្រថុយប្រថាន​ក្នុង​បេសកកម្ម​នេះ ខណៈពេល​នោះដែរ​ការប្រយុទ្ធ​គ្នា​រវាង​រដ្ឋាភិបាល​អ៊ីរ៉ាក់ និង​ពួក​អាយ​ស៊ី​ស​ដែល​កំពុង​វាទទី​គ្រប់គ្រង​អ៊ីរ៉ាក់​បាន​កំពុង​ផ្ទុះឡើង​យ៉ាងខ្លាំង​ក្លា​។​

​ខ្មែរ​រីដ​លើកឡើង​នូវ​រឿង​ចាស់​នេះ​គឺ​ដើម្បី​បង្ហាញ​ពី​ស្ថានភាព​ដ៏​លំបាក​ដែល​ខ្មែរ​យើង​ធ្លាប់តែ​ជួបប្រទះ​នាពេល​អតីតកាល​កន្លង​មក និង​ចង់បង្ហាញ​នូវ​ការលំបាក​របស់​ប្រជាជន​គេ​ដើម្បី​ជា​ទុន​មួយ​សម្រាប់​ផ្តល់​កម្លាំងចិត្ត​ដល់​មនុស្ស​ដែល​ឆាប់​ចុះចាញ់​នឹង​ជោគវាសនា​ដ៏​កំសត់​របស់ខ្លួន​ប៉ុណ្ណោះ​។ 

​តាមដាន​អាន​ខ្មែរ​រីដ អ្នកនឹង​ទទួលបាន​មិន​ត្រឹមតែ​ចំណេះដឹង សន្តិសុខសង្គម សង្គមអន្តរជាតិ ការកម្សាន្ត ការអប់រំ សុខភាព និង​កីឡា​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ទទួលបាន​នូវ​គំនិតល្អៗ​បែប​ជម្រុញ​ទឹកចិត្ត​មនុស្ស​ឲ្យ​ខិតខំ​ប្រឹងប្រែង​ក្នុង​ជីវិត​ថែមទៀត​។ 

ជួប​ការលំបាក​ទើប​ធ្វើ​ឲ្យ​មនុស្ស​រឹងមាំ​!  

​ខាងក្រោម​នេះ​គឺជា​វីដេអូ​នៃ​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ខ្លោចចិត្ត​របស់​ប្រជាជន​អ៊ីរ៉ាក់​នៅ​តំបន់​សង្គ្រាម​៖

 

adverise with khmeread

មតិយោបល់