ម៉ូតូរ៉ឺម៉កកង់បី និង ម៉ូតូបើកបុកគ្នារបួសធ្ងន់ស្ត្រីម្នាក់នៅក្រុងប៉ៃលិន

ប៉ៃលិន ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូរ៉ឺម៉កកង់បី និង ម៉ូតូកើតឡើងនៅចំណុចមុខការ៉ាស់សាំង ស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្ដប៉ៃលិន នៅវេលាម៉ោង១១ និង៤៥នាទីយប់ថ្ងៃសុក្រទី២៣ ខែតុលា ឆ្នាំ២០២០ បណ្ដាលឱ្យមនុស្សរងរបួសធ្ងន់ម្នាក់។

សមត្ថកិច្ចនិយាយថា ម្ចាស់ម៉ូតូឈ្មោះ ម៉ន សុផល ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរច្រាកណ្ដាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្ដប៉ៃលិន បើកបរម៉ូតូម៉ាកស្សូម័រអ៊ិច ពណ៌ក្រហមលាយស ពាក់ផ្លាកលេខ បាត់ដំបង 1AG-0315 ទិសដៅពីលិចទៅកើត របួសធ្ងន់និង ខូចខាតម៉ូតូកម្រិតធ្ងន់។

ចំណែកឯម្ចាស់​ម៉ូតូកង់បីឈ្មោះ​ ហៀង ប្រុស ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់មីឆា រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្ដប៉ៃលិន បើកបរម៉ូតូរ៉ឺម៉កកង់បី ម៉ាកហុងដាស៊េរីចាស់ គ្មានស្លាកលេខ ទិសដៅពីកើតទៅលិចបត់ឆ្វេង គ្មានរបួស ខូចខាតម៉ូតូរ៉ឺម៉កកង់បីស្រាល។ មូលហេតុបើកបរមិនគោរពសិទ្ធិអាទិភាពគ្នាទៅវិញទៅមក។

ករណីនេះប៉ូលិសជំនាញផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ បានយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋានក្រុងប៉ៃលិន ដើម្បីរង់ចាំការដោះស្រាយទៅតាមនីតិវិធី៕


 

adverise with khmeread