adverise with khmeread 32dc443700000578 3524145 image a 89 1459863676250

សុនខ​យោធា​អាមេរិក​បាត់បង់​ជើង​ម្ខាង​ក្នុង​បេសកកម្ម​នៅ​អា​ហ្វ​ហ្គា​និ​ស្ថាន​, គួរឱ្យ​មេដាយ​ប៉ុន្មាន​ទៅ​?

    ​សុនខ​ញី​របស់​យោធា​អាមេរិក​ដែល​បាន​បាត់បង់​ជើង​ម្ខាង អំឡុងពេល​បំពេញ​កាតព្វកិច្ច​នៅ​ប្រទេស​អា​ហ្វ​ហ្គា​និ​ស្ថាន​បាន​ក្លាយជា​សត្វ​ទីមួយ​ដែល​បានទទួល​មេដាយ​មួយ​ដែលមាន​តម្លៃ​ស្មើនឹង​មេដាយ British Victoria Cross​។​

​    ​ឆ្កែ​ប៊ែកហ្សេ​ឈ្មោះ Lucca មកពី​ប្រទេស​អាល្លឺម៉ង់​មាន​អាយុ​១២​ឆ្នាំ បាន​បំពេញបេសកកម្ម​ជាង​៤០០​ដង​អំឡុងពេល​បំពេញបេសកកម្ម​រយៈពេល ៦ ឆ្នាំ​ជាមួយ​យោធា​អាមេរិក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ជា​កន្លែង​ដែល​វា​ហិត​រក​គ្រាប់មីន​។​

​    ​គេ​បានដឹងថា​ឆ្កែ​នេះ​បានការ​ពារ​ជីវិត​មនុស្ស​រាប់ពាន់​នៃ​កងទ័ព​សម្ព័ន្ធមិត្ត​អំឡុងពេល​វា​បំពេញការងារ ហើយ​គ្មាន​មនុស្ស​ស្លាប់​ឬក៏​របួស​ឡើយ​ក្នុងអំឡុងពេល​នៃ​ការ​ល្បាត​របស់​វា​។​

​    ​យ៉ាងណាក្ដី​ទីបញ្ចប់​នៃ​ការ​ល្បាត​របស់​វា​បាន​មកដល់​ក្នុង​ខែមីនា​ឆ្នាំ​២០១២ នៅពេល​វា​បំពេញ​បេសកម្ម​ជាមួយ​លោក នាយ​វរៈសេនីយ៍ទោ Juan Rodriguez ហើយ​បាន​ប្រទះឃើញ​គ្រឿងផ្ទុះ​ទម្ងន់​១៣​គីឡូក្រាម​នៅ​ប្រទេស​អា​ហ្វ​ហ្គា​និ​ស្ថាន​។​

​    ​Lucca បាន​រកឃើញ​ឧបករណ៍​នោះ បន្ទាប់មក​គ្រាប់បែក​បាន​ផ្ទុះ​ហើយ​វា​ភ្លាម​នោះបាន​បាត់បង់​ជើង​មុខតែ​ម្ដង ហើយ​បានទទួល​រងគ្រោះ​ថា្នក់​រលាក​នៅលើ​ទ្រូង​ធ្ងន់ធ្ងរ ប៉ុន្ដែ​ជា​រឿង​អភូត​ហេតុដែល​គ្មាន​កងទ័ព​ណា​ម្នាក់​រង​បាន​របួស​សោះ​ក្នុង​ព្រឹត្តិការណ៍​នោះ​។​

​    ​លោក Rodriguez បាន​ជួយសង្គ្រោះ​បឋម​ដល់​សុនខ​របស់គាត់ មុនពេល​ឆ្កែ​នេះ​ត្រូវបាន​បញ្ជូនទៅ​អាល្លឺម៉ង​ព្យាបាល និង​១០​ថ្ងៃក្រោយ​មកវា​ក៏បាន​ដើរ​បាន​ឡើងវិញ​។​

​    ​ថ្ងៃនេះ Lucca បានធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឡុង​ដ៍​ពី​ភាគខាងត្បូង​កាលី​ហ្វ​ញ៉ា​ជាមួយនឹង​អតីត​ម្ចាស់​របស់​វា លោក​ពល​បាល Christopher Willingham ដើម្បី​ទៅ​ទទួល​មេដាយ​ឈ្មោះ PDSA Dickin ៕

adverise with khmeread
ប្រភព៖ Dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់