ការកាត់សេចក្តីរបស់អាជ្ញាកណ្តាល Michael Oliver នឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំរបស់មន្ត្រីអាជ្ញាកណ្តាល

        ការសម្រេចចិត្ត​ដ៏ចម្រូងចម្រាស់​ដោយ​មិនចេញកាតក្រហម​ឲ្យ​អ្នក​ចាំទី Jordan Pickford អំឡុង​ការប្រកួត​កាល​ពីចុងសប្តាហ៍​មុន​នោះ កំពុង​តែ​ត្រូវ​បាន​ពិនិត្យ​ឡើងវិញ​នៅក្នុងកិច្ច​ប្រជុំពាក់កណ្តាល​អាណត្តិរបស់​មន្ត្រីអាជ្ញាកណ្តាល។

        អ្នក​ចាំទី Pickford របស់​ក្លឹប Everton បានគេចផុត​ពី​ការពិន័យ​ ដោយ​សារតែ​ការ​ព្យាយាម​ទាក់ជើង​ពេញទំហឹង​លើ​ខ្សែការពារ Virgil van Dijk ដែលនៅពេលនេះ​នឹង​ខកខាន​ការ​ប្រកួត​ពេញមួយរដូវកាល​នេះ ។

        ក្លឹប​ Liverpool មិន​សប្បាយចិត្តនឹង​ឧប្បត្តិហេតុ​នេះទេ ដោយ​សារតែ​អាជ្ញាកណ្តាល Michael Oliver ​មិន​ពិន័យ​ ប៉ុន្តែបញ្ហា​មួយទៀតនោះ គឺអាជ្ញាកណ្តាល​ David Coote ដែល​ត្រួត​ពិនិត្យ​ប្រព័ន្ធត្រួតពិនិត្យ VAR ។

        ស្ថាប័ន​គ្រប់គ្រងអាជ្ញាកណ្តាល​នឹង​ពិនិត្យ​មើល​ឧប្បត្តិហេតុ​ទាំងនេះ អំឡុង​កិច្ច​ប្រជុំពាក់កណ្តាល​រដូវកាល​របស់ខ្លួន។ ផ្នែកនៃការ​ពិភាក្សាដែលនឹងធ្វើឡើងតាម​រយៈ​វីដេអូខន់ហ្វឺរិន នឹងផ្តោត​លើការសម្រេចចិត្ត​មួយចំនួន​ដែល​បន្ត​កើត​មាន​នៅរដូវកាល​នេះ ជា​ពិសេស​ការកាត់សេចក្តី​មួយដែល​មាន​ភាព​ចម្រូងចម្រាស់បំផុតនេះ។

        ការកាត់សេចក្តីនៅពហុកីឡាដ្ឋាន Goodison Park នឹងត្រូវ​គេជ្រើសរើស​មក​ធ្វើជាឧទាហរណ៍ ក្នុងកិច្ច​ប្រជុំដែល​គ្រោងធ្វើនៅដើមឆ្នាំក្រោយ​៕

adverise with khmeread