លោក Jose Mourinho: Son Heung Min នឹងបន្តអនាគតវែងឆ្ងាយជាមួយក្លឹប Spurs

        គ្រូបង្វឹកក្លឹប Spurs លោក Jose Mourinho សង្ឃឹមថា កីឡាករ Son Heung Min នឹង​បន្តអនាគត​វែង​ឆ្ងាយ​ជាមួយ​ក្លឹប Spurs ។​ កីឡាករសញ្ជាតិកូរ៉េរូបនេះធ្វើ​បាន​ល្អ​នៅរដូវកាល​ថ្មីនេះ ដោយរកបាន​៩គ្រាប់ក្នុងការ​បង្ហាញមុខ​៦​លើក​ចុងក្រោយ ហើយ​តាមព័ត៌មាន​នៅ​សប្តាហ៍​នេះថា ក្រុម​ Spurs ចង់​ពន្យារ​កិច្ច​សន្យា​របស់កីឡាករ​រូបនេះ ដែល​នឹង​ចប់​នៅ​ឆ្នាំ​២០២៣​។

        លោក Mourinho ​មាន​ប្រសាសន៍ថា “​ខ្ញុំ​ពេញ​ចិត្តលទ្ធផល​នេះ។ Son មាន​កិច្ចសន្យា​បីឆ្នាំ​ ដូច្នេះ​មិនស្ថិតក្នុង​ស្ថានភាព​ដែល​ព្រួយបារម្ភ​ខ្លាំង​នោះទេ។ Son ពេញចិត្ត​ចង់នៅទីនេះ។ ខ្ញុំជឿថា គាត់ចង់ប្តូរផ្តាច់អនាគត​នៅក្លឹបនេះយូរអង្វែងទៀត”។

        លោកបន្តថា “​គ្រប់គ្នានៅ​ក្លឹបនេះ​គឺពេញចិត្ត Son ហើយ​កីឡាករវ័យ​២៨​ឆ្នាំរូបនេះព្យាយាម​ធ្វើ​ខ្លួន​ជា​ផ្នែក​មួយ​នៃក្រុម​នេះ”៕

adverise with khmeread