ត្រីតូចៗកន្លះលានក្បាលហែលមកឆ្នេរដើម្បីគេចពីត្រីធំៗនៅអង់គ្លេស

ត្រីកន្លះលានក្បាលបានកើលនៅលើឆ្នេរអង់គ្លេសមួយកន្លែង ក្នុងបំណងចង់គេចចេញពីឆ្មាទឹក ផ្សោត និងសត្វនានាដែលស៊ីវាជាចំណីក្នុងសមុទ្រនៅឯចុងសប្តាហ៍មុន។ នេះយោងតាមការចុះផ្សាយរបស់កាសែត Daily Mail កាលពីថ្ងៃទី២០តុលា។

សមុទ្រដ៏ស្ងប់ស្ងាត់នៅមាត់ឆ្នេរតំបន់ North Wales កាលពីថ្ងៃសៅរ៍មុន បាននាំមកនូវឆ្មាទឹក និងផ្សោតហែលមកកាន់តំបន់មួយនេះ ដែលធ្វើឱ្យត្រីតូចៗអស់សង្ឃឹមយ៉ាងខ្លាំងក្នុងការគេចខ្លួនដើម្បីជីវិតរបស់ពួកវា។

លោក Robert Redman អ្នកអភិរក្សសត្វសមុទ្រនៅអង្គការ Welsh Wild Waters បាននិយាយថា "នៅពេលជំនោរមកដល់មានប្រហោងច្រើននៅក្នុងខ្សាច់ ហើយត្រី Sprat បានជាប់នៅក្នុងនោះ។ វាមិនមែនជារឿងដ៏កម្រខ្លាំងនោះទេ។ អ្វីបានកើតឡើងគឺត្រី Mackerel បានបង្ខំឱ្យត្រី Sprat ចូលមកជ្រៅមកកាន់ឆ្នេរសមុទ្រ ពួកវាស៊ីត្រី Sprat។ ពេលដែលវាចូលមកជ្រៅ ហើយជំនោរមកដល់ ត្រី Sprat កើលជាប់នៅលើឆ្នេរ"៕ 

adverise with khmeread