អ្នកនេសាទក្លាហានម្នាក់ ចាប់បានក្រពើយក្សមួយក្បាល រួចយកមកចិញ្ចឹមនៅផ្ទះ

អ្នកនេសាទម្នាក់កំពុងស្ថិតក្រោមការស៊ើបអង្កេតសម្រាប់ការចាប់បានក្រពើទឹកប្រៃមួយក្បាល និងយកវាទៅផ្ទះខ្លួន។ នេះយោងតាមការចុះផ្សាយរបស់កាសែត Daily Mail កាលពីថ្ងៃទី២៣តុលា។

បុរសនេសាទរូបនោះបានកំពុងនេសាទត្រីលើទូករបស់គាត់ក្នុងទំនប់ទឹក Peter Faust នៅចុងភាគខាងជើងរដ្ឋ Queensland កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

គាត់ចាប់បានក្រពើទឹកប្រៃប្រវែង ១,៧ម៉ែត្រ និងលើកក្រពើនោះដាក់លើទូកហើយយកវាទៅផ្ទះរបស់គាត់។

មន្ទីរបរិស្ថាននិងវិទ្យាសាស្ត្រ (DES) និយាយថា បុរសនោះបានទាក់ទងពួកគេ នៅពេលគាត់ទៅផ្ទះរបស់គាត់ជាមួយនឹងក្រពើ។

ពួកគេបានទៅទទួលក្រពើ និងយកវាទៅសួនសត្វមួយ មុនពេលការស៊ើបអង្កេតលើឧបទ្ទវហេតុនោះចាប់ផ្ដើម។

DES នោះក៏បានព្រមានមនុស្សពីគ្រោះថ្នាក់នៃការចាប់បានក្រពើ ក្រោយបុរសនោះប្រថុយប្រថានក្នុងការចាប់ក្រពើដ៏មួយក្បាលនោះ។

DES បានប្រាប់ទៅសារព័ត៌មាន Nine News ថា "ក្រពើប្រវែង១,៧ម៉ែត្រនោះមានសមត្ថភាពក្នុងការធ្វើឱ្យមនុស្សម្នាក់រងរបួសខ្លាំង នៅពេលវាមានអារម្មណ៍ថារងការគំរាមកំហែង។ ហើយមនុស្សដែលសម្លាប់ ឬធ្វើឱ្យក្រពើទឹកប្រៃរបួសអាចនឹងត្រូវផាកពិន័យជាទឹកប្រាក់ ៣០.០២៦ដុល្លារ"៕

adverise with khmeread