ទុស្សេចរន្តភ្លើងឆេះផ្ទះមួយខ្នងយ៉ាងរហ័សនៅស្រុកព្រៃនប់

ព្រះសីហនុ ៖ មានករណីអគ្គីភ័យឆេះផ្ទះទាំងស្រុង កើតឡើងនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១១ និង០៥នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។

សមត្ថកិច្ចនិយាយថា ផ្ទះដែលឆេះទំហំ៤គុណ៥ម៉ែត្រធ្វើពីឈើ ជញ្ជាំងនិងប្រក់ស័ង្កសី ម្ចាស់ផ្ទះឈ្មោះ​​​​ ទប់ ធង ភេទស្រី មុខរបរកម្មការិនីរោងចក្រ និង ប្ដីឈ្មោះ ឡាយ វណ្ណៈ អាយុ៣៧ឆ្នាំ មុខរបរកម្មករ មានកូនស្រី២នាក់។ ឆេះខូចខាតសម្ភារៈខោអាវ មុងភួយ ទូរទស្សន៍ ១គ្រឿង និង របស់ប្រើប្រាស់មួយចំនួនទៀត។មូលហេតុទុស្សេខ្សែភ្លើង។ ករណីខាងលើមិនបង្កឱ្យគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះ និង អ្នកជិតខាងនោះទេ៕

adverise with khmeread