វេជ្ជបណ្ឌិតកំពូលរបស់ត្រាំបញ្ជាក់ថាវ៉ាក់សាំងកូវីដ១៩ដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពអាចនឹងចេញនៅមុនបុណ្យណូអែល

វ៉ាក់សាំងកូវីដ១៩ "សុវត្ថិភាពនិងប្រសិទ្ធភាព" អាចនឹងរួចរាល់នៅចុងខែវិច្ឆិកា នេះបើយោងតាមទីប្រឹក្សាជាន់ខ្ពស់របស់លោកត្រាំ គឺ លោកវេជ្ជបណ្ឌិត Anthony Fauci និយាយកាលពីថ្ងៃអាទិត្យទី ២៥ តុលា ខណៈដែលរដ្ឋាភិបាលចក្រភពអង់គ្លេសពន្លឿនពេលវេលាផ្ទាល់របស់ខ្លួនសម្រាប់ការចេញវ៉ាក់សាំងទ្រង់ទ្រាយធំសម្រាប់បុគ្គលិកពេទ្យអង់គ្លេសដើម្បីធានាថាពួកគេបានចាក់វ៉ាក់សាំងមុនថ្ងៃបុណ្យណូអែល។

អ៊ីមែលមួយដែលផ្ញើដោយប្រធាន NHS Trust បានបង្ហាញថា សេវាកម្មសុខភាពត្រូវបានគេប្រាប់ឱ្យត្រៀមគម្រោងចាក់វ៉ាក់សាំងដល់បុគ្គលិកឱ្យរួចរាល់នៅដើមខែធ្នូ។

ថ្លែងនៅក្នុងកម្មវិធី Andrew Marr Show លោកវេជ្ជបណ្ឌិត Anthony Fauci បានបញ្ជាក់ពីការអះអាងរបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំថាវ៉ាក់សាំងអាចត្រៀមរួចជាស្រេចឆាប់ៗ។

សហរដ្ឋអាមេរិកបានបរិច្ចាគ ១ ពាន់លានដុល្លារទៅវ៉ាក់សាំងរបស់ Oxford-AstraZeneca ដើម្បីទទួលបានវ៉ាក់សាំងចំនួន ៤០០ លានដូស ខណៈការសាកល្បងវ៉ាក់សាំងលើមនុស្សចាប់ផ្តើមនៅសហរដ្ឋអាមេរិកកាលពីខែមុន។

រដ្ឋាភិបាលចក្រភពអង់គ្លេសបានបញ្ជាទិញជាមុននូវវ៉ាក់សាំងសាកល្បងចំនួន ១០០ លានដូស ប្រសិនបើវាមានសុវត្ថិភាពក្នុងការប្រើប្រាស់។

លោកវេជ្ជបណ្ឌិត Fauci បានប្រាប់កម្មវិធី Andrew Marr របស់ទូរទស្សន៍ BBC កាលពីថ្ងៃអាទិត្យថា "យើងនឹងដឹងថាតើវ៉ាក់សាំងមួយណា ដែលមានសុវត្ថិភាពនិងមានប្រសិទ្ធភាពនៅចុងខែវិច្ឆិកាឬដើមខែធ្នូ"៕ ប្រភព ៖ Daily Mail

adverise with khmeread