adverise with khmeread Mained

ម្តាយកូន​មួយ​អាយុ ២១ ឆ្នាំ​ចាក់​បទ Ed Shareen ស្តាប់​ដើម្បី​កំដរ​ការចងក​សម្លាប់​ខ្លួន​

    ​ម្ដាយ​វ័យក្មេង​ម្នាក់​បានសម្លាប់​ខ្លួន​បន្ទា​ប់​ពី​ជួប​ការលំបាក​ជាមួយនឹង​ការ​រំលូតកូន ហើយ​សព​របស់​នាង​ទើបតែ​រកឃើញ​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅនេះ​។ នេះ​បើតាម​ការអង្កេត​របស់​ប៉ូលិស​។​

​    ​នាង Jade Rees អាយុ​២១​ឆ្នាំ​បានបញ្ចប់​ជីវិត​ខ្លួនឯង​ដោយ​ចងក ក្រោយ​រំលូតកូន និង​ក្រោយ​ដាច់​ទំនាក់ទំនង​ជាមួយ​ឪពុក​ក្មេង​។​

​    ​ការស៊ើបអង្កេត​ដែល​ប្រកាស​ដោយ​តុលាការ បាន​ពណ៌នា​អំពី​ដំណើរ​ដើមទង​ដែល​បណ្តាលឱ្យ​នាង Jade ស្ត្រេ​ស៍​ខ្លាំង​រហូតដល់​ថ្នាក់​សម្លាប់ខ្លួន​។​

​    ​យប់​មួយ​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំទៅ នាង​បាន​ចាក់​បទ Ed Sheeran ចំណងជើង "Small Bump" មុនពេល​សម្លាប់ខ្លួន​។ នាង​បាន​សរសេរ​លិខិត​ផ្តែផ្តាំ​ចុងក្រោយ​សម្រាប់​ឪពុកម្ដាយ និង​កូន​អាយុ​ពីរ​ឆ្នាំ​របស់​នាង ដោយ​រៀបរាប់​ពី​ការលំបាក​អំឡុងពេល​រំលូតកូន (​កូន​ទី​ពីរ​ជាមួយ​មិត្ត​ប្រុស​ទី​ពីរ​)​។​

​    ​នាង Jade ជា​អ្នក​ដែល​រស់នៅ​ទីក្រុង Oldham មាន​ប្រវត្តិ​ជួប​ការលំបាក​ក្នុងការ​ទទួលទាន​និង​មាន​ជំងឺ​បាក់​ទឹកចិត្ត​តាំងពី​នាង​មាន​អាយុ​១៤​ឆ្នាំ​មកម្ល៉េះ នេះ​បើតាម​របាយការណ៍​វេ​ប​សាយ Asian Town​។​

​    ​នាង Jade មាន​អារម្មណ៍​ថា​កូនប្រុស​ក្នុង​ផ្ទៃក្នុង​ឆ្នាំ​២០១៣ ប៉ុន្ដែ​បាន​បែក​គ្នា​ពី​ឪពុក​របស់​កូន​នេះ ពេល​មាន​ទម្ងន់​ទើបតែ​បាន​បួន​ខែ​។ បើទោះជា​យ៉ាងនេះ​ក្តី ក៏​នាង​តែ​តស៊ូ​ចិញ្ចឹម​កូន​ឱ្យ​ធំ​ក្នុងនាម​ជា​ម្តាយ​មេម៉ាយ​វ័យក្មេង​។​

​    ​ក្រោយមក​នាង​ក៏បាន​ជួប​មិត្ត​ប្រុស​ចុងក្រោយ​របស់​នាង​នៅ​ឆ្នាំ​២០១៥ ប៉ុន្ដែ​បាន​បែកបាក់​ម្ដងទៀត​និង​បន្ទាប់មក​នាង​ក៏បាន​ស​ម្រេ​ចិត្ត​រំលូតកូន​នាង​នៅ​ខែតុលា​ឆ្នាំទៅ​។

​    ​តុលាការ​បាន​និយាយថា នាង​Jade បាន​លេបថ្នាំ​លើស​ចំណុះ​ក្នុង​រយៈពេល ៤៨ ម៉ោង បន្ទាប់ពី​ខឹង​មិត្ត​ប្រុស​ឃាត់ឃាំង​មិនឱ្យ​ចូល​បា ប៉ុន្តែ​ឪពុកម្តាយ​នាង​បាន​នាំទៅ​ពេទ្យ​ទាន់ពេលវេលា​។

​    ​ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក នាង​ក៏បាន​ចងក​សម្លាប់ខ្លួន​ក្រោយពី​បាន​រំលូតកូន និង​បែកបាក់​ពី​សង្សារ​៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់