ចិនធ្វើតេស្តប្រជាជនមួយទីក្រុងនៅតំបន់ស៊ីនជាំង ក្រោយមានករណីកូវីដ១៩មួយចំនួនផ្ទុះឡើង

ជាថ្មីម្តងទៀតប្រទេសចិនបានធ្វើតេស្តដ៏ធំនៅក្នុងទីក្រុងទាំងមូលសម្រាប់វីរុសកូរ៉ូណា ចំពេលមានការផ្ទុះឡើងក្នុងតំបន់មួយកន្លែងនៅក្នុងខេត្តស៊ីនជាំង។ នេះយោងតាម BBC ផ្សាយថ្ងៃចន្ទនេះ។

ប្រជាជនប្រហែល ៤,៧លាននាក់នៅក្រុង Kashgar កំពុងត្រូវបានធ្វើតេស្ត ខណៈករណីវិជ្ជមានអត់រោគសញ្ញាចំនួន ១៣៨ករណីត្រូវបានរកឃើញមកទល់ពេលនេះ។ 

ប្រទេសចិនទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការធ្វើឱ្យអត្រាឆ្លងមានការថយចុះ ប៉ុន្តែនៅតែបន្តកើតមានតិចតួច៕

adverise with khmeread