ចិននឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិក ដែលពាក់ព័ន្ធក្នុងការលក់អាវុធឱ្យកោះតៃវ៉ាន់

ប្រទេសចិនកាលពីថ្ងៃចន្ទបាននិយាយថា ខ្លួននឹងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន Lockheed Martin ដែលជាក្រុមហ៊ុនបណ្តាញរបស់ Boeing និងក្រុមហ៊ុនអាមេរិកដទៃទៀតដែលពាក់ព័ន្ធនឹងការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ ជាកោះមានប្រព័ន្ធរដ្ឋាភិបាលគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងចាត់ទុកថាជាទឹកដីរបស់ខ្លួន។

ក្រុមហ៊ុនផលិតយន្តហោះយក្សរបស់អាមេរិកទាំងពីរនេះ បានចូលរួមក្នុងការលក់មីស៊ីលដែលមានតម្លៃ ១ពាន់លានដុល្លារទៅឱ្យកោះតៃវ៉ាន់រួមជាមួយក្រុមហ៊ុន Raytheon។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានជំរុញឱ្យសហរដ្ឋអាមេរិក "បញ្ឈប់ការលក់អាវុធ" ទៅឱ្យកោះនេះ។

ស្ថានភាពរបស់កោះតៃវ៉ាន់មានសក្តានុពលសម្រាប់ជម្លោះរវាងសហរដ្ឋអាមេរិក និងចិន ក្នុងវិស័យជាច្រើនរួមមានបច្ចេកវិទ្យា សន្តិសុខជាតិ និងឧត្តមភាពពាណិជ្ជកម្ម៕ ប្រភព ៖ Bangkok Post
 

adverise with khmeread