adverise with khmeread E847837f dd2e 4d83 a38a a51f530db238

ឈើ​ធ្លាក់​សង្កត់​លើ​បុគ្គ​លិ​ក​ច្នៃ​កៅស៊ូ​ម្នាក់​ស្លាប់​

    ត្បូងឃ្មុំ ៖ មាន​ករណី​គ្រោះថ្នាក់​ធ្លាក់​ឈើ​លើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់​កាលពី​វេលា​ម៉ោង​១០​ និង​១០​នាទី​ព្រឹក​ថ្ងៃទី​០៥​ ខែមេសា​ ឆ្នាំ២០១៦ នៅ​ចំណុច​រោងចក្រ​កែឆ្នៃ​ដើម​កៅស៊ូ ស្ថិតនៅ​ភូមិ​សួង​កើត  សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ឈុន សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​បុគ្គលិក​កែឆ្នៃ​ដើម​កៅស៊ូមាន​ទី​លំ នៅ​ភូមិ​ទន្លេ​បិទ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខណៈពេល​ជនរងគ្រោះ​កំពុង​កត់​បញ្ជី​ឈើ ស្រាប់តែ​ធ្លាក់​ឈើ​ពីលើ​លេ​វី​ល័​រ សង្កត់​លើ​បណ្តាល​ឲ្យ​បោក​ក្បាល​ស្លាប់​តែម្តង​។​

      បច្ចុប្បន្ន​សាកសព បានប្រគល់​ជូន​ក្រុមគ្រួសារ​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់