Sergio Ramos ជាប់គាំងជុំវិញការចរចាពន្យារកិច្ចសន្យាជាមួយក្លឹប Real Madrid

អនាគតរបស់កីឡាករ Sergio Ramos នៅក្លឹប Real Madrid ស្ថិតក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីក្លឹប Real Madrid បានបដិសេធការទាមទារកិច្ចសន្យាពីរឆ្នាំរបស់កីឡាកររូបនេះ។

ប្រធានក្រុមរូបនេះ ដែលរកបានគ្រាប់បាល់ទី២ អំឡុងការប្រកួតឈ្នះក្រុម Barcelona ៣-១ កាលពីថ្ងៃសៅរ៍នោះ នៅសល់កិច្ចសន្យាលេងរហូតដល់ដំណាច់រដូវកាលនេះ ហើយមានសិទ្ធិចរចាជាមួយក្លឹបផ្សេងទៀតនៅបរទេសនៅខែមករាខាងមុខនេះ។

ប៉ុន្តែបើទោះបីជាក្លឹប Real ព្យាយាមចងជើងកីឡាកររូបនេះជាមួយនឹងកិច្ចសន្យាថ្មីក៏ដោយ ក៏ក្រុមនេះមិនទាន់ហ៊ានផ្តល់កិច្ចសន្យាលេងពីរឆ្នាំបន្ថែមទៀតដល់កីឡាករចាស់វស្សារូបនេះដែរ។

តាមកាសែតអេស្ប៉ាញ បានរាយការណ៍ថា ក្រុមជើងឯងនៅក្របខណ្ឌ LaLiga នេះមានគោលនយោបាយផ្តល់កិច្ចសន្យាត្រឹមមួយឆ្នាំបន្ថែមទៀតដល់កីឡាករដែលមានវ័យលើសពី ៣០ឆ្នាំ។

Ramos ឈានចូលវ័យ៣៤ឆ្នាំហើយកាលពីខែមីនា ហើយនៅតែជាកីឡាករម្នាក់ដែលលោក Zinedine Zidane ទុកចិត្តបំផុត បន្ទាប់ពីបង្ហាញមុខបាន៦លើកនៅរដូវកាលនេះ៕

adverise with khmeread