adverise with khmeread 5540048b f1cf 4440 afa6 5572a1a586b8

បង្ក្រាបបាន​មេក្លោង​ស្ត្រីជួញដូរ​គ្រឿងញៀន​​ម្នាក់នៅ​ស្រុក​ឆ្លូង

     ក្រចេះ ​៖ កម្លាំង​សមត្ថកិច្ច​ស្រុក​ឆ្លូង នៅវេលា​ម៉ោង​ប្រមាណ៤​ និង​៣០​នាទី​រសៀល​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៦​នេះ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​បាន​ម្នាក់ នៅ​ចំណុច​ភូមិ​ដងក្តោង ឃុំ​ពង្រ ស្រុក​ឆ្លូង ខេត្តក្រចេះ​។​

     សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ឈ្មោះ ឡាយ ឈុនលី ភេទ​ស្រី អាយុ​២៧​ឆ្នាំ សញ្ញា​តិ​ខ្មែរ​។ នៅក្នុង​ប្រតិបត្តិ​ការចុះ​ប​ង្ក្រា​ន​នោះ សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន គ្រឿងញៀន​ប្រភេទ​ម៉្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ២៥ កញ្ចប់ (០១​កញ្ចប់​ធំ និង​២៤​កញ្ចប់​តូច​) ជញ្ជីង​សំរាប់​ថ្លឹង​គ្រឿងញៀន​ចំនួន ០១​គ្រឿង ដាវចំនួន ០១​ដើម កាំបិត​ស្នៀត ចំនួន ០១​ដើម ដែកឆាប​ចុង​ស្រួច ចំនួន ០១​ដើម កាំភ្លើង​ខ្យល់​កែច្នៃ ចំនួន ០១​ដើម និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួនធំ​។​
.
     បច្ចុប្បន្ន​ជនសង្ស័យ​ជា​មេក្លោង​ជួញដូរ​គ្រឿងញៀន​ខាងលើ​ខាងលើ និង​ភស្តុតាង ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ឆ្លូង ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តក្រចេះ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់