ឃាត់ជនសង្ស័យម្នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសខណ្ឌច្បារអំពៅឃាត់ខ្លួន នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១ និង៣០នាទី នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដកហូតបានវត្ថុតាង ក្រាមពណ៌សថ្លា០៥ កញ្ចប់ថង់តូច។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread