អង្គការណាសាថានៅលើឋានព្រះចន្ទមានទឹក

កាលពីម្សិលមិញអង្គការណាសាបានបញ្ជាក់ជាលើកដំបូងថា មានទឹកនៅលើផ្ទៃដីភពព្រះចន្ទដែលត្រូវពន្លឺព្រះអាទិត្យ។

ការបើកបង្ហាញនេះមានន័យថា គេអាចយកទឹកមកប្រើបានយ៉ាងងាយ ហើយវានៅជម្រៅរាក់ជាងការគិតទុកទៅទៀត។

ការស្រាវជ្រាវដាច់ដោយឡែកមួយបានរកឃើញអ្វីដែលគេហៅថា "អន្ទាក់ត្រជាក់" ដែលតែងតែស្ថិតនៅក្នុងស្រមោល អាចផ្ទុកទឹករហូតដល់ ១៥.០០០ម៉ាយការ៉េ (៤០ម៉ឺនគីឡូម៉ែត្រក្រឡា) ។

ការរកឃើញនេះមានន័យថា បេសកកម្មទៅព្រះចន្ទនាពេលអនាគតអាចពន្យារពេលបានយូរដោយប្រើម៉ូលេគុលទឹកទាំងនេះ ដែលរាយប៉ាយពាសពេញព្រះចន្ទ៕ ប្រភព ៖ Daily Mail 
 

adverise with khmeread