អតីតទាហានលោតឆត្រយោងម្នាក់ ហ៊ានលោតពីលើឧម្ភាគចក្រចូលសមុទ្រនៅកម្ពស់រាប់រយម៉ែត្រដោយមិនមានឆត្រយោង

អតីតទាហានឆត្រយោងម្នាក់បានព្យាយាមបង្កើតកំណត់ត្រាពិភពលោកថ្មីមួយសម្រាប់ការលោតពីឧម្ភាគចក្រមួយទៅក្នុងទឹកដោយគ្មានឆត្រយោង។

លោក John Bream វ័យ ៣៤ រហស្សនាម "ត្រីហោះ" បានទម្លាក់ខ្លួននៅកម្ពស់៤០ម៉ែត្រពីឧទ្ធម្ភាគចក្រមួយគ្រឿងនៅជិតកោះ Hayling ក្បែរឆ្នេរតំបន់ Hampshire ប្រទេសអង់គ្លេស។

ក្រុមអ្នកជួយគាំទ្របាននិយាយថា គាត់បានសន្លប់ភ្លាមៗនៅពេលដែលគាត់ធ្លាក់ផ្ទប់ទៅនឹងទឹក ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាការប្រុងប្រយ័ត្ន។

គាត់បានរៃអង្គាសប្រាក់សម្រាប់សប្បុរសធម៌សុខភាពផ្លូវចិត្តសម្រាប់បុគ្គលិកសេវាកម្ម។

អតីតសមាជិកនៃកងវរសេនាធំឆត្រយោងមកពីទីក្រុង Havant តំបន់ Hampshire រូបនេះ បានធ្លាក់ចុះប្រហែល ៤វិនាទី មុនពេលឈានទៅដល់ផ្ទៃទឹកនៃឆកសមុទ្រ Solent ក្នុងល្បឿន ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង។

អ្នកមុជទឹកដែលទៅផ្តល់ជំនួយដល់លោក Bream បាននិយាយថា គាត់បានធ្លាក់ចូលក្នុងទឹកដោយមិនទំនង ហើយសន្លប់ភ្លាមៗបន្ទាប់ពីទង្គិចក្បាលរបស់គាត់ទៅនឹងផ្ទៃទឹក។

ក្រោយមកគាត់ត្រូវបានគេឃើញកំពុងដើរ និងជជែកលេងជាមួយគ្រូពេទ្យនៅពេលដែលគាត់ត្រូវបានគេពិនិត្យសុខភាពនៅលើគោក។

ថវិកាដែលគាត់ទទួលបានពីការប្រថុយមួយនេះនឹងត្រូវបានបរិច្ចាគទៅកាន់មូលនិធិ All Call Signs និង Support Our Paras charities៕ ប្រភព ៖ ​BBC


 

adverise with khmeread