NSZ Wolrd យកពិធីសំខាន់របស់ខ្លួន រ៉ៃមូលនិធិជួយអ្នកលិចទឹកនៅកំពង់ធំ

    ភ្នំពេញ៖ក្រៅពីរំលេចពិធីបំពាក់គ្រឿងឥស្សរយសជូនដល់អ្នកឆ្នើម និងប្រកាសពីភាពជោគជ័យរបស់ក្រុមហ៊ុន អគ្គនាយកក្រុមហ៊ុន NSZ World ក៏បានកង្កើតមូលនិធិរ៉ៃអង្គាសថវិការជាទ្រង់ទ្រាយធំ ពីសំណាក់ក្រុមការងារនិងអ្នកចូលរួមនៅក្នុងពិធីអបអរសាទរការប្រកាសទទួលស្គាល់ក្រុមហ៊ុន NSZ World Co,.Ltd ចូលជាសមាជិក សមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា ដែលបានធ្វើឡើងកាលពីថ្ងៃទី 25 តុលា ឆ្នាំ 2020 មុននេះ។ លោកស្រី ធី សុវណ្ណថា ដែលជាទូទសុឆន្ទៈប្រចាំក្រុមហ៊ុនបានលើកសរសើរថា នេះគឺជាសកម្មភាពគម្រូដែលមានប្រយោជន៍ដល់ជនរងគ្រោះដោយលោកស្រី ក្រៅពីចូលរួមបំផុសក៏នឹងចូលរួមដោយផ្ទាល់ជាមួយនឹងសកម្មភាពរបស់ក្រុមហ៊ុនផងដែរ។

    លោក លី ស៊ីនន្ទ អគ្គនាយកក្រុមហ៊ុន NSZ World Co,.LTD បានថ្លែងបញ្ជាក់ថា ទន្ទឹមនឹងការរីកចម្រើនរបស់ក្រុមហ៊ុន ក្រុមហ៊ុនក៏ត្រូវតែគិតគូក្នុងការចូលរួមកិវ្ចការមនុស្សធម៌ជាមួយនឹងពលរដ្ឋរងគ្រោះបដូចជាករណីកូវីដ និងគ្រោះទឹកជំនន់នៅកហនុងពេលនេះផងដែរ។ ជាក់ស្ដែងក្យថអំឡុងពេលដែលប្រទេសកម្ពុជាមានផលប៉ះពាល់ពីជម្ងឺរកូវីដ ក្រុមហ៊ុន NSZ World បានប្រមែប្រមូលនូវថវិការដើម្បីចែកជាជែល ជាម៉ាស់ការពារ និងឧបករណ៍វាស់ស្ទង់ជាច្រើនជូនដល់អ្នកខ្វះខាតដើម្បីចូលរួមចំណែកបញ្ជៀសជម្ងឺរកូវីដ19។ 

    ដោយឡែកក្នុងអំឡុងពេលដែលបណ្ដារខេត្តមួយចំនួនមានគ្រោះទឹកជំនន់ ក្រុមហ៊ុនក៏បានរ៉ៃអង្គាសថវិការពីសមាជិក និងដៃគូ ចុះចែកជាអង្ករនិងគ្រឿងឧបភោគ បរិភោគជាច្រើន ជួយដល់ខេត្តដែលរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដូចជាខេត្ត កំពង់ស្ពឺ នូវអង្ករប្រមាណជាងអង្ករ 10 តោន ទឹកត្រី ទឹកស៊ីអ៉ីវ មី និង ថវិការជាច្រើនទៀត ខេត្តពោធិសាត់ អង្ករ 13 តោន ខេត្ត បាត់ដំបងអង្ករ 12 តោន និង ខេត្ត បន្ទាយមានជ័យ អង្ករ 4 តោន ដោយមិនរាប់ការចំណាយលើគ្រឿងឧបភោគ បរិភោគ និងសម្ភារៈដ៏ទៃទៀតផង។ 

    ដើម្បីចូលរួមនៅក្នុងកិច្ចការមនុស្សធម៌ឱ្យបានកាន់តែច្រើន លោកក៏សម្រេចយកពិធីប្រកាសទទួលស្គាល់ ក្រុមហ៊ុន NSZ World Co,.Ltd ចូលជាសមាជិក សមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា ដែលជាការជួបជុំដ៏ធំមួយនេះ រ៉ៃអង្គាសថវិការ ដើម្បីប្រមូលមូលនិធិជួយដល់អ្នកលិចទឹកនៅខេត្តកំពង់ធំបន្តទៀត ដោយលោកនឹងបន្តសកម្មភាព ប្រមែប្រមូលបែបនេះឱ្យបានកាន់តែច្រើនដើម្បីជាប្រយោជន៍ជួយដល់ជនរងគ្រោះ។ លោក លី ស៊ីនន្ទ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារនិង ដៃគូសហការណ៍ទាំងអស់ដែលប្រឹងប្រែងធ្វើឱ្យផលិតផលក្រុមហ៊ុន NSZ World ទទួលជោគជ័យ ដែលជម្រុញឱ្យក្រុមការងារទាំងអស់ កាន់តែមានលទ្ធភាពក្នុងការចែករំលែក ផលចំណេញរបស់ខ្លួនក្នុងកិច្ចការសប្បុរសធម៌ដែលក្រុមហ៊ុន បានប្រកាសឡើង។ ក្រៅពីការរ៉ៃអង្គាស ពិធីសំខាន់នៅក្នុងថ្ងៃនោះក៏មានការប្រគល់គ្រឿងឥស្សរយស ជូនដល់បុគ្គលឆ្នើមជាច្រើនរូបផងដែរ។ 

    លោកស្រី ធី សុវណ្ណថា ទូទសុឆន្ទៈរបស់ក្រុមហ៊ុន បានលើកឡើងថា លោកស្រីពិតជាមានមោទនភាពយ៉ាងខ្លាំងដែលក្រុមហ៊ុនដែលលោកស្រីធ្វើជាទូទសុឆន្ទៈ មានសកម្មភាពសង្គមយ៉ាងរស់រវើក ដោយក្រៅពីប្រមូលថវិការក្នុងចំណោមបុគ្គលិកក្រុមការងារក្រោមឱវាទ ក៏ថែមទាំងយកពិធីជួបជុំ កាលពីថ្ងៃទី 25 តុលា 2020 ធ្វើជាពិធីរ៉ៃអង្គាសមូលនិធិ ជួយដល់អ្នកលិចទឹកថែមទៀត។ លោកស្រីក៏បានចូលរួមសកម្មភាពចែកអំណោយជូនដល់អ្នកលិចទឹកដែលក្រុមហ៊ុននេះបានដឹកនាំបានបីបួនលើកមកហើយ ខណៈដែលលោកស្រីយល់ថា មូលនិធិដែលប្រមូលបានក្នុងពិធីនេះ នឹងកាន់តែមានប្រយោជន៍បន្ថែមទៀតក្នុងការងារសង្គម។ 

    លោកស្រីក៏ប្រកាសបន្តធ្វើជាទូទសុឆន្ទៈរបស់ក្រុមហ៊ុនមួយនេះ ដោយមិនកំណត់រយៈពេលផងដែរ ដោយអះអាងថា ផលិតផល QNanoX ដែលលោកស្រីធ្វើជា Brand Ambassador នេះមានគុណប្រយោជន៍យ៉ាងខ្លាំងសម្រាប់សុខភាពដែលលោកស្រី និងក្រុមគ្រួសារ គឺជាអ្នកប្រើដោយផ្ទាល់មុនសម្រេចធ្វើជាអ្នកតំណាង។ លោកស្រីសង្កត់ធ្ងន់ថា បើផលិតផលមួយនេះមិនមានគុណភាព មិនមានការគាំទ្រប្រហែលជាក្រុមហ៊ុមិនអាចរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ និងមានតំណាងចែកចាយដល់រាប់ពាន់នាក់មកទល់នឹងពេលនេះឡើយ។

adverise with khmeread