ដុកទ័រចិនដែលប្រែសម្បុរទៅជាខ្មៅដោយសារកូវីដ១៩ បង្ហាញមុខជាលើកដំបូង ក្រោយជាសះស្បើយនិងប្រែមកសម្បុរធម្មតាវិញ

វេជ្ជបណ្ឌិតជនជាតិចិនម្នាក់ ដែលស្បែករបស់គាត់ប្រែទៅជាខ្មៅដោយសារការព្យាបាលជំងឺកូវីដ១៩ បានបង្ហាញខ្លួនជាសាធារណៈលើកដំបូង ដោយហេតុថាពណ៌សម្បុររបស់គាត់ប្រែមកជាធម្មតាវិញ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃអង្គារទី២៧តុលា។

លោកវេជ្ជបណ្ឌិត Yi Fan អាយុ ៤២ ឆ្នាំបានជាសះស្បើយពីជំងឺកូវីដ១៩ បន្ទាប់ពីបានឆ្លងជំងឺនេះខណៈពេលកំពុងព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យមួយក្នុងទីក្រុងវូហានកាលពីខែមករា។

អ្នកនាំពាក្យម្នាក់បាននិយាយមុននេះថា ស្បែកខុសប្រក្រតីរបស់គាត់គឺបណ្តាលមកពីថ្នាំអង់ទីប៊ីយោទិច ដែលគាត់បានលេបអំឡុងពេលសង្គ្រោះបន្ទាន់។

វេជ្ជបណ្ឌិត Yi បានធ្លាក់ខ្លួនឈឺភ្លាមៗ បន្ទាប់ពីវីរុសបានផ្ទុះឡើងនៅទីក្រុងវូហាន និងមុនពេលដែលវិបត្តិសុខភាពបានរាលដាលពាសពេញពិភពលោកដោយបានសម្លាប់មនុស្សជាងមួយលាននាក់មកទល់សព្វថ្ងៃ។

លោកវេជ្ជបណ្ឌាគឺជាគ្រូពេទ្យឯកទេសជំងឺបេះដូងនៅមន្ទីរពេទ្យកណ្តាលវូហាន។

វេជ្ជបណ្ឌិតម្នាក់ទៀតក៏ប្រែស្បែកទៅជាខ្មៅដែរ គឺលោក Hu Weifeng ដែលឆ្លងកូវីដ១៩នៅថ្ងៃតែមួយជាមួយលោក Yi។ លោក Hu បានស្លាប់នៅដើមខែមិថុនា បន្ទាប់ពីតស៊ូជាមួយជំងឺកូវីដ១៩ចំនួន ៥ ខែ៕

 

adverise with khmeread