ប៉ូលិសហ្វីលីពីនម្នាក់ត្រូវមួយខ្នាយមាន់ស្លាប់ ខណៈចុះបង្ក្រាបកន្លែងជល់មាន់មួយកន្លែង

ប៉ូលិសហ្វីលីពីនម្នាក់ត្រូវបានសម្លាប់ អំឡុងពេលចុះបង្ក្រាបទីលានជល់មាន់ខុសច្បាប់មួយកន្លែង បន្ទាប់ពីខ្នាយរបស់មាន់គកមួយក្បាលពុះចំសរសៃឈាមមួយលើជើងរបស់គាត់។

ឧបទ្ទវហេតុដ៏ចម្លែកនោះបានកើតឡើងកាលពិថ្ងៃទី២៦ តុលា ក្នុងភាគខាងជើងកោះ Samar នៅពេលអនុសេនីយ៍ទោ Christian Bolok ទៅចាប់មាន់ជល់មួយក្បាល ខណៈដែលគាត់ប្រមូលភស្ដុតាងនៅក្នុងហេតុការណ៍ខុសច្បាប់នោះ។

មេប៉ូលិសខេត្តលោក Colonel Arnel Apud បាននិយាយថា រំពេចនោះស្រាប់តែមាន់មួយក្បាលបានប្រើខ្នាយរបស់ពុះចំសរសៃឈាមភ្លៅខាងឆ្វេងរបស់គាត់ និងហូរឈាមរហូតដល់ស្លាប់។

ល្បែងជល់មាន់ គឺជាល្បែងបង្ហូរឈាមរបស់សត្វស្លាបដ៏ពេញនិយមក្នុងប្រទេសហ្វីលីពីន ជាកន្លែងដែលគេយកលុយទៅភ្នាល់ទៅលើមាន់ពីរក្បាលដែលជល់គ្នា។

ហើយល្បែងនេះត្រូវបានផ្អាករួមជាមួយនឹងល្បែងកីឡាផ្សេងទៀត និងព្រឹត្តិការណ៍ប្រពៃណីផ្សេងទៀត អំឡុងពេលការរីករាលវីរុសកូរ៉ូណាដើម្បីបង្ការការជួបជុំគ្នា៕ ប្រភព ៖ Daily Mail

adverise with khmeread