ប៉ូលិសប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធផ្តល់ទីតាំងជួញថ្នាំញៀន

កណ្តាល ៖ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋ បានឃាត់ជនសង្ស័យម្នាក់ចំណោម នាថ្ងៃអង្គារ ទី ២៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០ និង៥០នាទីយប់ ក្នុងករណីផ្តល់ជាទីតាំងសម្រាប់ការជួញដូរនិងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅចំណុចភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យ៦នាក់រួមមាន ១-ឈ្មោះ ង្វៀង វ៉ាងហ្វាង ភេទប្រុស អាយុ៤៤ ឆ្នាំជនជាតិវៀតណាត មុខរបរកម្មករ មានទីលំនៅភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) និង២-ឈ្មោះង្វៀង យាំងយូ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដមានទីលំនៅភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (គេចខ្លួន) និងជនសង្ស័យ៤នាក់ទៀតមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។

វត្ថុតាងចាប់យករួមមាន ១ -ទូកស្មាច់ចំនួន០៣គ្រឿង, ២ -ម៉ាស៊ីនមានស្លាបចាក់ចំនួន០៣គ្រឿង, ៣ -អាគុយចំនួន០៧គ្រឿង និង សម្ភារៈវេចខ្ចប់ ប្រើប្រាស់គ្រឿងញៀន មួយចំនួន។

ប៉ូលិសបន្តថា បន្ទាប់ពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អបានផ្តល់មកកម្លាំងសមត្តកិច្ចថាមានសកម្មភាព ប្រើប្រាស់គ្រឿងញៀន នៅចំណុចកើតហេតុខាងលើ។ ក្រោយពីទទួលព័ត៌មានបានភ្លាមកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋ សហការជាមួយកម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ បានចុះដល់ចំណុចកើតហេតុជនសង្ស័យបានរត់គេចខ្លួនអស់នៅសល់តែឈ្មោះ ង្វៀង វ៉ាងហ្វាង ជាម្ចាស់ផ្ទះ រួមជាមួយវត្ថុតាងខាងលើ  រួចបញ្ចូនជនសង្ស័យជាម្ចាស់ផ្ទះប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាម្ចាស់ផ្ទះ បានសារភាពថា វត្ថុតាងខាងលើពិតជារបស់ជនសង្ស័យដែលរត់គេចខ្លួនខាងលើនោះពិតប្រាកដមែន ដោយបានមកធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀននៅលើផ្ទះរបស់ខ្លួន។

បន្ទាប់ពីសួរនាំរួចកម្លាំងសមត្ថកិច្ចក៏ជនសង្ស័យជាម្ចាស់ផ្ទះ រួមជាមួយវត្ថុតាងបញ្ជូនទៅកាន់អធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី៕


     

adverise with khmeread