ម៉ូតូបើកបុកស្ត្រីម្នាក់កំពុងបណ្តើរកង់ឆ្លងផ្លូវបណ្តាលឱ្យស្លាប់

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងម៉ូតូនិង ស្រីម្នាក់ ខណៈកំពុងបណ្ដើរកង់បណ្តាលឱ្យស្លាប់ នាថ្ងៃអង្គារទី២៧ខែតុលាឆ្នាំ២០២០ វេលាម៉ោង៧យប់នៅលើផ្លូវលេខ២៦១ ត្រង់ចំណុចភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្ដកណ្ដាល។

សមត្ថកិច្ចនិយាយថា ដំបូងមានមនុស្សម្នាក់ឈ្មោះសុន ឈន ភេទស្រី អាយុ៦៤ឆ្នាំ មានទីលំនៅភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាលបានជិះកង់តួស្រី ក្នុងទិសដៅពីជើងទៅត្បូង។ 

លុះមកដល់ចំណុចកើតហេតុបានចុះពីលើកង់ហើយបណ្ដើរឆ្លងផ្លូវទៅទិសខាងកើត ស្របពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1GG-3895 អ្នកបើកបររត់គេចខ្លួនបាត់ ដែលធ្វើដំណើរពីជើងទៅត្បូង។

ពេលនោះក៏បានមកបុកមនុស្សឈ្មោះ សុន ឈន ដែលបណ្ដើរកង់ឆ្លងកាត់ផ្លូវខាងលើ បណ្ដាលឱ្យរបួសធ្ងន់ ហើយបានបញ្ចូនទៅព្យាបាលនៅពេទ្យបង្អែករការកោង១ តែអ្នករងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ូលិសប៉ុស្តិ៍ស្វាយអំពារនិងកម្លាំងប៉ូលិសជំនាញបានចុះទៅដល់កន្លែងកើតហេតុហើយបានពិនិត្យកន្លែងកើតហេតុ និងវាស់វែងរួចបានយកម៉ូតូនិងកង់មករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកមុខកំពូល។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា ដោយសារអ្នកបណ្ដើរកង់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ថនៅពេលយប់ងងឹត។ឯម៉ូតូម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ1GG-3895​បើកបរលឿន៕

adverise with khmeread