adverise with khmeread E6545766 c770 4440 adad f0832cef35f7

ឃុំ​ខ្លួ​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ប្លន់​

   ត្បូងឃ្មុំ ​៖ បុរស​ម្នាក់​ត្រូវបាន​តុលាការ​ខេត្តក្រចេះ​ឃុំខ្លួន​នៅ​ថ្ងៃទី​៧​​ ខែមេសា​នេះ បន្ទាប់ពី​ចាប់ខ្លួន​តាម​ដីកា​ពីបទ​ប្លន់​កាលពី​ថ្ងៃទី​៥ ​ខែមេសា​ នៅ​ចំណុច​ភូមិ​ជ្រោយ​ថ្ម​ក្រោម ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ។​

   ប៉ូលិស​និយាយថា ប៉ូលិស​បា​អនុវត្ត​ដីកា លេខ​២៩៩ ត​ ​ព្រ ចុះ​នៅ​ថ្ងៃទី១០ ខែតុលា ឆ្នាំ​២០០៩ ចេញ​ឲ្យ​ ជា វ​ណ្ណះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម បង្គាប់​ឲ្យ​នាំខ្លួន ពីបទ​ប្លន់ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ​២០១៦ វេលា​ម៉ោង ៤​ល្ងាច​ក​ម្លាំ​សមត្ថកិច្ច​អធិការដ្ឋាន​ប៉ូលិស​ស្រុក​តំបែ បាន​សហការ​ជាមួយ​សមត្ថកិច្ច​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ឆ្លូង ខេត្តក្រចេះ បាន​ចុះ​អនុវត្ត​ដីការ​បង្គាប់​ឲ្យ​នាំខ្លួន​ឈ្មោះ ម៉ាន ចាន់​ឌី ហៅ សុក ភេទ​ប្រុស អាយុ ១៩​ឆ្នាំ នៅ​ភូមិ​ជ្រោយ​ថ្ម​ក្រោម ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ។​

   បច្ចុប្បន្ន​មុខសញ្ញា​ឈ្មោះ ម៉ាន ចាន់​ឌី ហៅ សុក កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​តំបែ ដើម្បី​បញ្ជូនទៅ​តុលាការ​ហើយ​ត្រូ​វាន​ឃុំខ្លួន​នៅ​ថ្ងៃទី​៧​មេសា​នេះ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់