បុរសជនជាតិថៃ២នាក់បានស្លាប់ភ្លាមៗ ខណៈកំពុងបើកត្រាក់ទ័រច្រូតស្រូវជាប់ព្រំដែន

បន្ទាយមានជ័យ ៖ បុរសជនជាតិថៃ២នាក់បានស្លាប់ភ្លាមៗ ខណៈកំពុងបើកត្រាក់ទ័រច្រូតស្រូវនៅចំណុចបង្គោលព្រំសីមាលេខ៤៣ (ដីខ្មែរតែស្រែថៃ) ព្រំដែនកម្ពុជា-ថៃស្រាប់តែជាន់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ពីសង្គ្រាម នៅចំណុចភូមិ-ឃុំណូនម៉ាក់មុន ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ ព្រំប្រទល់មុខភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។ 

សមត្ថកិច្ចនិយាយថា ត្រាក់ទ័រថៃ១គ្រឿងនោះជិះគ្នា២នាក់ ភេទប្រុសទាំង២ (មិនទាន់ស្គាល់ឈ្មោះ) ជាជនជាតិថៃបានមកច្រូតស្រូវ នៅភូមិសាស្រ្តបង្គោលសីមាលេខ៤៣ត្រង់ចំណុចTA (៥៤៧.២៧៤) ក៏ជាន់មីនតោនផ្ទុះស្លាប់ទាំង២នាក់តែម្តង, ចំណែកត្រាក់ទ័រខូចទាំងស្រុង៕


 

adverise with khmeread