កម្លាំងចម្រុះស្រុកកំពង់សីលាឃាត់ជនជាតិចិន៣នាក់ពាក់ព័ន្ធគ្រឿងញៀន

ព្រះសីហនុ ៖ កម្លាំងចម្រុះគណៈបញ្ជាការឯកភាពស្រុកកំពង់សីលា ដឹកនាំដោយលោក​ ចាន់​ ពន្លក​ អភិបាលរងស្រុកចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនៅផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ឃាត់ជនសង្ស័យជនជាតិចិន៣នាក់ពាក់ព័ន្ធគ្រឿងញៀន នៅយប់ថ្ងៃទី២៧ ខែតុលា​ ឆ្នាំ២០២០​។

សមត្ថកិច្ចនិយាយថា ដំបូងមានរថយន្តមួយគ្រឿងមកដល់គោលដៅត្រួតពិនិត្យ បានបើកគេចពីការត្រួតពិនិត្យ​ ហើយសមត្ថកិច្ចបាន​ដេញតាមឃាត់នាំយកមកគោលដៅត្រួតពិនិត្យវិញ។ រថយន្តនេះម៉ាកស្តារិច​ ពណ៌ទឹកប្រាក់​ ​បើកបរដោយជនជាតិចិន​ មានទិសដៅពីភ្នំពេញ​ ទៅខេត្តព្រះសីហនុ​ មានអ្នករួមដំណើរ​៣នាក់​ (ទាំងអ្នក​បើកបរ)។

សមត្ថកិច្ចបន្តថា ជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ​ Feng Yu​ ភេទប្រុស​ អាយុ៣២ឆ្នាំ​ ជនជាតិចិន​ អ្នកបើកបរ, ២-ឈ្មោះ​ Gao Ying Kai ភេទប្រុស​ អាយុ២៩ឆ្នាំ​ ជនជាតិ​ចិន​ អ្នករួមដំណើរ និង៣-ឈ្មោះ​ Vu Thi Minh Hien ភេទស្រី​ អាយុ៣០ឆ្នាំ​ ជនជាតិវៀតណាម​ អ្នករួមដំណើរ។ 

ក្រោយត្រួតពិនិត្យឃើញមាន​ ១.ម្សៅសារធាតុញៀន ម៉ាទឹកកក ចំនួន០៧កញ្ចប់ (ធំ០២កញ្ចប់​ តូច០៥កញ្ចប់​ ), កញ្ឆាក្រៀម០១កញ្ចប់តូច​ និងថ្នាំពណ៌ខៀវ០៦គ្រាប់​, ២.ខ្នោះដៃចំនួន០១គូ, ៣.ដំបងឆក់ចំនួន០១ដើម, ៤.ទូរស័ព្ទដៃ​ ចំនួន០៤គ្រឿង​, ៥.រថយន្តម៉ាក​ស្តារិច​ ពណ៌ទឹកប្រាក់​ ស្លាកលេខភ្នំពេញ​ 2AZ-8481​ ចំនួន០១គ្រឿង​និងវត្ថុតាងមួយចំនួនទៀត។

ជនសង្ស័យ និងវត្ថុតាងត្រូវបានឃាត់ទុកនៅអធិការដ្ឋាន​ប៉ូលិសស្រុកកំពង់សីលា ដើម្បីបន្តទៅតាមនីតិវិធី​៕

adverise with khmeread