បើកឡានជូនមិត្តភក្តិទៅផ្ទះ,ត្រឡប់មកវិញឆ្លងភ្លើងឆេះខ្ទេច

ពោធិ៍សាត់ ៖ មានករណីរថយន្តមួយគ្រឿងកំពុងបើកសុខៗស្រាប់តែឆ្លងភ្លើងឆេះយ៉ាងសន្ធោសន្ធៅ នាថ្ងៃពុធទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រមាណជាង៣ទៀបភ្លឺ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ ស្ថិតនៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចនិយាយថា រថយន្ត១គ្រឿងម៉ាកឡិចស៊ីស RX300 ពណ៌ស្ករ (សុំមិនបង្ហាញអំពីស្លាកលេខ) បានឆ្លងចរន្តភ្លើងឆាបឆេះក្លាយជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ខណៈដែលម្ចាស់កំពុងបើកបរលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ។

សមត្ថកិច្ចបន្តថា ដំបូងម្ចាស់រថយន្តបានជូនមិត្តភក្តិទៅផ្ទះនៅឯខេត្តពោធិ៍សាត់រួចក៏ត្រឡប់មកផ្ទះវិញ។ លុះមកដល់ម្ដុំកើតហេតុមានផ្សេងចូលក្នុងរថយន្ត ប៉ុន្តែពុំបានចាប់អារមណ៍ស្មានមេឃចុះអាប់។ ភ្លាមៗនោះក៏ធុំក្លិនឈ្ងៀម និងមានផ្សែងហុយពេញពីក្នុងតាប្លូរថយន្ត ទើបដឹងរថយន្តរបស់ឆ្លងចរន្តភ្លើង ប៉ុន្តែនៅតែរកការជួយអន្តរាគមន៍មិនបាន។ 

ម្ចាស់រថយន្តក៏បានចេញពីក្នុងរថយន្តមកខាងក្រៅរួចឆ្លេឆ្លាៗ និងថតរូបភាពអណ្ដាតភ្លើងដែលបានឆាបឆេះយ៉ាងសន្ធោសន្ធៅតែប៉ុណ្ណោះ ក្នុងអារម្មណ៍សោកស្តាយទ្រព្យសម្បត្តិជាទីបំផុត៕


 

adverise with khmeread