បើកត្រាក់ទ័រឡើងដំបូកក្រឡាប់សង្កត់លើតៃកុងបណ្តាលឱ្យស្លាប់

ពោធិ៍សាត់ ៖ មានករណីក្រឡាប់ត្រាក់ទ័រសង្កត់តៃកុងបណ្តាលឱ្យស្លាប់ ខណៈកំពុងធ្វើសកម្មភាពឈូសដីមួយកន្លែង កើតឡើងនាថ្ងៃអង្គារទី២៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចជើងភ្នំ៨០ ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចនិយាយថា តៃកុងត្រាក់ទ័រដែលស្លាប់ឈ្មោះ ទួន សុងហាក់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបន្តថា មូលហេតុអ្នកបើកបរបើកឡើងលើដំបូកក៏ភ្លាត់ស្នៀតក្រឡាប់ សង្កត់បណ្ដាលឱ្យអ្នកបើកបរស្លាប់ ហើយសមត្ថកិច្ចសហការចុះពិនិត្យ ទើបធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread