adverise with khmeread 0 copy

ជែ​ល​ធម្មជាតិ​នេះ​ជួយ​ឱ្យ​មិត្ត​នារី​មាន​ស្បែ​កមុខ ដៃ និង​ជើង​ស​ស្អាត​ដូច​ទេពធីតា​!

    ​ក្រៅពី​ជាតិពុល ស្បែក​ស្រអាប់​អាច​បង្កឡើង​ដោយ​កត្តា​ជាច្រើន​ផ្សេងទៀត​។ ទោះបីជា​ស្បែក​ស្រអាប់​ពុំមាន​ផលប៉ះពាល់​អ្វី​ក៏ដោយ ក៏ប៉ុន្តែ​ស្ថានភាព​នេះ​ពុំ​ធ្វើឱ្យ​នារីៗ​ស្រណុកចិត្ត​នោះឡើយ ហើយ​ពុំមាន​ទំនុកចិត្ត​ទេ​ពេល​ដើរចេញ​ក្រៅ​ម្តងៗ​។

​    ​អត្ថបទ​នេះ​នឹង​បង្ហាញ​អំពី​ដំណោះស្រាយ​បែប​ធម្មជាតិ ដែល​នឹង​ជួយ​ធ្វើឱ្យ​ស្បែក​ស​ស្អាត និង​ជួយ​កម្ចាត់​ស្នាម​ខ្មៅ​ថែម​ទៀតផង​។ ខុសពី​ផលិតផល​និង​សារធាតុ​របស់​គ្រឿងសម្អាង ដំណោះស្រាយ​បែប​ធម្មជាតិ​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​មាន​សុវត្ថិភាព ១០០ ភាគរយ​។​

​    ​* គ្រឿងផ្សំ​
​    ​- ទឹកក្រូច​ឆ្មា ១ ស្លាបព្រា​បាយ​


​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​


​    ​- យ៉ា​អួ ស ១ ស្លាបព្រា​បាយ

​    ​* របៀប​ធ្វើ​
​    ​លាយ​គ្រឿងផ្សំ​ទាំងនេះ​ចូលគ្នា​ដាក់​ក្នុង​កូនចាន​មួយ​។ ត្រូវ​ប្រាកដថា លាយ​វា​ឱ្យ​សព្វ​ល្អ​មុននឹង​ប្រើប្រាស់​។

​    ​* របៀប​ប្រើ​
​    ​- លាប​ល្បាយ​ផ្សំ​នៅលើ​មុខ ឬ ដៃ ឬ​ជើង​។​
​    ​- ទុក​វា​ចោល ១៥ នាទី មុននឹង​លាង​សម្អាត​ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ហៗ​
​    ​- លាប​ក្រែ​ម​រក្សា​សំណើម​ស្បែក បន្ទាប់ពី​លាង​សម្អាត​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​រួច​។
​    ​- ធ្វើតាម​វិធី​នេះ ២ ទៅ ៤ ដង​ក្នុង​មួយ​សប្តាហ៍ មុនពេល​ចូល​គេង​។ បន្ទាប់មក លោក​អ្នកនឹង​កត់សម្គាល់​ឃើញ​ស្បែក​ប្រែ​ជាស​បន្តិច​ម្តងៗ ដោយ​មិនដឹង​ខ្លួន​។​

​    ​សូម​ទស្សនា​វីដេអូ​ពី​របៀប​ផ្សំ​ដូចខាងក្រោម​៖

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់