ផឹកស្រាស្រវឹងជោកជាំបើកម៉ូតូធ្លាក់ចូលក្នុងស្រះទុកចោល, ត្រូវបានប៉ូលិសល្បាតឃើញម៉ូតូ

តាកែវ ៖ ប៉ូលិសស្រុកបាទី នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បានប្រគល់ម៉ូតូមួយគ្រឿងជូនម្ចាស់ដើមវិញពាក់ព័ន្ធករណីម្ចាស់ម៉ូតូស្រវឹងហើយ បានជិះម៉ូតូធ្លាក់ចូលស្រះរួចទុកចោល បន្ទាប់ពីម៉ូតូនេះត្រូវបានកម្លាំងប៉ូលិសប្រទះឃើញ កាលពីព្រឹកម៉ោង៦ ថ្ងៃទី២៧ខែតុលា ឆ្នាំ២០២០កន្លងទៅ។

តាមការសួរនាំពីមន្រ្តីប៉ូលិសបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បុរសឈ្មោះ ស្វាយ រស្មី បានផឹកស្រាស្រវឹង រួចជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ធ្លាក់ចូលស្រះ ហើយក៏ទុកចោលតែម្ដងហើយដើរទៅផ្ទះបាត់។ លុះវេលាម៉ោង៦ ព្រឹកថ្ងៃទី ២៧ តុលា ឆ្នាំ២០២០ កម្លាំងប៉ូលិសស្រុកបាទី បានទះឃើញក៏នាំយកម៉ូតូមករក្សាទុក។ 

រហូតដល់វេលាម៉ោងប្រម៉ាណ១០ព្រឹកថ្ងៃទី២៨ តុលា ឆ្នាំ២០២០ ម្ចាស់ម៉ូតូក៏បានយកឯកសារបញ្ជាក់ ដើម្បីសុំម៉ូតូយកទៅផ្ទះវិញរួចហើយ​៕

adverise with khmeread