បញ្ជូនស្ត្រីចិនម្នាក់ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពីបទស្នាក់នៅខុសច្បាប់

ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលចតុមុខ និង ប៉ូលិសផ្នែកគ្រប់គ្រងជនបរទេសខណ្ឌដូនពេញ បានបញ្ជូនជនជាតិចិនម្នាក់ទៅ ទៅការិយាល័យអន្តោប្រវេសន៍រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី វេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ពីបទស្នាក់នៅខុសច្បាប់។

ប៉ូលិសនិយាយថា ស្ត្រីចិនឈ្មោះ ZHAO YUNYAN ភេទស្រី អាយុ៣២ ឆ្នាំ ស្នាក់នៅខុសច្បាប់។ បន្ទាប់ពីបានធ្វើតេស្តរកមេរោគ Covid-19 រួច  លទ្ធផលអវិជ្ជមានរួចមកប៉ូលិសបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាត់ការបន្តតាមនីតិវិធី៕

 

adverise with khmeread