adverise with khmeread Fuck u copy

បង្គន់​នឹង​ធុំក្លិន​ក្រអូប​បរិសុទ្ធ​និង​រក្សាបាន​អនាម័យ​ស្អាត​ជានិច្ច ជាមួយនឹង​រូបមន្ត​សាមញ្ញ​មិន​នឹកស្មាន​ដល់​នេះ​!

    ​កិច្ចការ​ផ្ទះ​ដ៏​គួរឱ្យ​ធុញទ្រាន់​បំផុត​គឺ​ការ​ដុស​សម្អាត​បង្គន់ ប៉ុន្តែ​យើង​ចាំបាច់​ត្រូវតែ​ធ្វើ​កិច្ចការ​នេះ​។ កន្លែង​ពិបាក​ដុសលាង​ជាងគេ​គឺ​គែម​កន្លុកកន្លៀត​ដែលមាន​ដុះ​ស្លែ​និង​ស្នឹម​។ ហើយ​ពេល​លាង​សម្អាត​ហើយ​អ្វីដែល​ពិបាក​ឃាត់​ជាងគេ​គឺ​ក្លិនស្អុយ​។

​    ​ប៉ុន្តែ​ចាប់ពី​ថ្ងៃនេះ សូមកុំ​បារម្ភ​អំពី​បញ្ហា​បង្គន់​ធុំក្លិន​ស្អុយ លោកអ្នក​គ្រាន់តែ​ត្រូវអនុវត្ត​តាម​វិធី​ខាងក្រោម​ប៉ុណ្ណោះ​៖

​    ​* គ្រឿងផ្សំ​៖     ​
​    ​- ទឹកក្រូច​ឆ្មា ៦០ មិ​ល្លី​លីត្រ​
​    ​- ទឹក​អុកស៊ីសែន ឬ ហៅថា Hydrogen Peroxide ១ ស្លាបព្រា​កាហ្វេ (​អា​ចរក​ទិញ​បាន​គ្រប់​ឱសថស្ថាន​)


​    ​- ម្សៅ​មេនំ​ប៉័ង ឬ Baking Soda ១៦០ ក្រាម​
​    ​- ទឹកខ្មេះ កន្លះ​ស្លាបព្រា​បាយ​
​    ​- ប្រេង​ក្រអូប (​ប្រភេទ​អ្វី​ក៏បាន​) ១៥ ទៅ ២០ ដំណក់​

​    ​* របៀប​ធ្វើ​
​    ​លាយ​ទឹក​ក្រូចឆ្មា និង​ម្សៅ​មេនំ​ប៉័ង​ដាច់ដោយឡែក​ពីគ្នា ហើយ​ត្រូវ​លាយ​ឱ្យ​សព្វ​។ រួច​ចាំ​លាយ​ទឹក​អុកស៊ីសែន​និង​ទឹកខ្មេះ​ដាច់ដោយឡែក​ផ្សេង​ពីគ្នា​មួយទៀត​។ បន្ទាប់មក​សូម​ចាប់ផ្តើម​ប្រោះ​ទឹក​អុកស៊ីសែន​លាយ​ជាមួយ​ទឹកខ្មេះ​ពីលើ​ម្សៅ​មេនំ​ប៉័ង​ដែល​លាយ​ជាមួយ​ក្រូចឆ្មា​។ ចុងបញ្ចប់ សូម​បន្ថែម​ប្រេង​ក្រអូប​ដែល​លោកអ្នក​បានជ្រើសរើស​។

​    ​បន្ទាប់មក ពូត​ល្បាយ​ផ្សំ​រួច​ជា​រាង​ចំណិត​មូល​ពាក់កណ្តាល​តូចៗ (​ដូច​រូប​)​។ ក្រោយមក យក​ដុំ​ល្បាយ​ផ្គុំ​ចូលគ្នា​ឱ្យចេញ​ជា​រាង​មូលៗ ហើយ​ទុកចោល​ឱ្យ​ស្ងួត​រយៈពេល ៤ ម៉ោង ឬ មួយ​យប់​។ បន្ទាប់មក ដាក់​វា​ក្នុង​ដប​មាត់​តូច​ហើយ​ទុក​ដប​នោះ​ក្នុង​បន្ទប់ទឹក​។ តែ​ត្រូវ​ប្រាកដថា ដុំ​ល្បាយ​នេះ​ត្រូវតែ​ស្ងួត ១០០ ភាគរយ មុននឹង​ប្រើប្រាស់​។

​    ​នៅពេល​លោកអ្នក​មាន​ដុំ​ល្បាយ​នេះ​ក្បែរ​ដៃ ដូច្នេះ​គ្រាន់តែ​ទម្លាក់​វា​មួយ​គ្រាប់​ចូល​ចាន​បង្គន់ (​ត្រូវ​ចាក់ទឹក​ខ្មេះ​និង​ទឹក​ធម្មតា​ស្នើ​គ្នា​ចូល​ជាមុនសិន លាយ​វា​ដាច់ដោយឡែក​ផ្សេងទៀត​) បង្គន់​លោកអ្នក​នឹងមិន​បញ្ចេញ​ក្លិនស្អុយ​តទៅទៀត​នោះឡើយ ហើយ​វា​នឹង​ជះក្លិន​ក្រអូប​សព្វ​បន្ទប់ទឹក​គ្រប់​ពេលដែល​លោកអ្នក​ទម្លាក់​ដុំ​នេះ​ចូលក្នុង​ចាន​បង្គន់​។

​    ​វា​ជា​ដំណោះស្រាយ​ងាយៗ និង​ចំណាយ​អត់​តិចតួច​បំផុត ហើយ​ថែមទាំង​ហុច​លទ្ធផល​ជាទី​គាប់ចិត្ត​ថែមទៀត​៕   

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់