ព្រះអង្គម្ចាស់ព្រុយណេ Abdul Mateen លាតត្រដាងមូលហេតុនៃការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ Haji Abdul Azim

ព្រះអង្គម្ចាស់ Abdul Mateen របស់ព្រុយណេទីបំផុតលាតត្រដាងពីរឿងរ៉ាវរបស់បុត្រាច្បងរបស់ទ្រង់គឺព្រះអង្គម្ចាស់ Haji Abdul Azim ដែលបានសោយទិវង្គតថ្មីៗនេះ។ ទ្រង់បានចូលទៅ Instagram ដើម្បីបង្ហាញពីមូលហេតុនៃការសោយទិវង្គតនេះ។ នេះជាប្រធានបទនៃការពិភាក្សាយ៉ាងក្តៅគគុកក្នុងចំណោមសាធារណជនក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

សម្រាប់អ្នកដែលមិនធ្លាប់ស្គាល់ បុត្រាព្រះជន្ម ២៩ វស្សាចូលទិវង្គតទៅនេះជាបុត្រាទី ១០ ក៏ដូចជាបុត្រទី ៤ របស់ព្រះករុណា Hassanal Bolkiah ស្តេចស៊ុលតង់នៃប្រទេសព្រុយណេជាមួយអតីតមហេសីរបស់ទ្រង់ព្រះនាម Puan Hajah Mariam binti Haji Abdul Aziz ។ 

ព្រះអង្គម្ចាស់ Mateen សរសេរថា "កាលពីដើមឆ្នាំនេះបងប្រុសរបស់ខ្ញុំត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមានជំងឺ Vasculitis ដែលជាជំងឺប្រព័ន្ធភាពស៊ាំស្វ័យប្រវត្តិ។ ជំងឺប្រព័ន្ធភាពស៊ាំស្វ័យប្រវត្តិគឺជាប្រភេទជំងឺមួយ ដែលប្រព័ន្ធភាពស៊ាំវាយប្រហារទៅលើជាលិការាងកាយរបស់វា"។

ទ្រង់បានបន្ថែមថា "ទន្ទឹមនឹងនេះដែរ បងប្រុសក៏កំពុងប្រឈមនឹងជំងឺបាយប៉ូឡា ដែលធ្វើឱ្យការតស៊ូនឹងជំងឺកាន់តែពិបាក។ នៅទីបំផុតបងប្រុសខ្ញុំបានចុះចាញ់ដោយសារខ្សោយសរីរាង្គជាច្រើនដែលបណ្តាលមកពីការឆ្លងមេរោគជាច្រើន ព្រោះតែជំងឺប្រព័ន្ធភាពស៊ាំ ដែលបណ្តាលឱ្យបងសោយទិវង្គតនៅព្រឹកថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០២០"៕ ប្រភព ៖ Hype

adverise with khmeread