ក្នុងពេលតែប៉ុន្មានម៉ោងមានភេរវកម្មពីរនៅបារាំង ខ្មាន់កាំភ្លើងសម្លាប់កាត់ក្បាលមនុស្សថែមទៀតនៅវិហារគ្រិស្ត

ប្រទេសបារាំងត្រូវបានវាយប្រហារដោយភេរវកម្មចំនួនពីរក្នុងរយៈពេលប៉ុន្មានម៉ោង ខណៈដែលមនុស្ស៣នាក់ត្រូវបានសម្លាប់ ដោយជនរងគ្រោះពីរនាក់នៃពួកគេត្រូវបានកាត់ក្បាលក្នុងការវាយប្រហារលើវិហារមួយក្នុងទីក្រុង Nice មុនពេលខ្មាន់កាំភ្លើងត្រូវបានសម្លាប់ដោយប៉ូលិសក្នុងសង្កាត់ Avignon។

ភេរវកម្មដំបូងបានចាប់ផ្ដើមនៅម៉ោង៩ព្រឹកនៅវិហារ Notre Dame ក្នុងទីក្រុង Nice ជាកន្លែងខ្មាន់កាំបិតបានកាត់ក្បាលស្ដ្រីចំណាស់ម្នាក់ និងអ្នកយាមវិហារម្នាក់ ហើយចាក់ស្ដ្រីម្នាក់ផ្សេងទៀតរបួសធ្ងន់ធ្ងរ និងរបួសស្រាលជាច្រើននាក់ រួចក៏ត្រូវបានប៉ូលិសបាញ់ និងចាប់ខ្លួន។

ពីរម៉ោងក្រោយ ខ្មាន់កាំភ្លើងម្នាក់បានគំរាមកំហែងប្រជាជននៅផ្លូវ Avignon ខណៈដែលស្រែក Allahu Akbar មុនពេលខ្មាន់កាំភ្លើងត្រូវបានប៉ូលិសបាញ់។

នៅកន្លែងផ្សេងទៀតសន្តិសុខម្នាក់នៅស្ថានកុងស៊ុលបារាំងនៅ Jeddah ប្រទេសអារ៉ាប់ប៊ីសាអូឌីតត្រូវបានចាក់របួស៕ ប្រភព ៖ Daily Mail 

 

adverise with khmeread