ប៉ូលិសស្រុកអង្គរបូរីឃាត់ខ្លួនជនសង្ស័យម្នាក់លួចទូកស្មាច់

តាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសស្រុកអង្គរបូរីឃាត់ខ្លួននាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៨ និង១០នាទីព្រឹកនៅចំណុច ភូមិព្រៃផ្គាំគ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ បន្ទាប់ពីបានធ្វើសកម្មភាពលួចទូកស្មាច់ នៅចំណុចកំពង់ទូកក្រោយភូមិ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៩ និង១៥នាទីយប់។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ រីម ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ បានលួចទូកស្មាច់ ០១គ្រឿង ម៉ាក CMC ប្រវែង៦,២ម៉ែត្រ ពណ៌ខៀវលាយស និងម៉ាស៊ីន០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស កម្លាំង១៨សេស ជារបស់ឈ្មោះ ស្រី សារ៉េត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា។

ក្រោយពេលកើតហេតុម្ចាស់ទូកម៉ាស៊ីន បានដាក់ពាក្យបណ្តឹងមកកាន់សមត្ថកិច្ចតាមស្វែងរករហូតដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៨ និង១០នាទីព្រឹក ក៏ឃាត់ខ្លួនជនសង្ស័យខាងលើនៅចំណុចទួលលោកយាយស្ថិតក្នុងភូមិព្រៃផ្គាំគ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ក៏ឃាត់ខ្លួនយកមកកាន់អធិការដ្ឋានប៉ូលិសស្រុកអង្គរបូរី ដើម្បីចាត់ការតាមនីតិវិធី៕

adverise with khmeread