ឃាត់ជនសង្ស័យ៤នាក់ពាក់ព័ន្ធគ្រឿងញៀន៣ករណីនៅខេត្តតាកែវ

តាកែវ ៖ កម្លាំងប៉ូលិសជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងប៉ូលិសស្រុកបាទី ស្រុកសំរោង និងស្រុកព្រៃកប្បាស ចុះស្រាវជ្រាវបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០៣ករណី ជាបន្តបន្ទាប់ កាលពីថ្ងៃ២៧-២៨ ខែតុលា ឆ្នាំ២០២០ ដោយឃាត់មនុស្ស៤នាក់។

ប៉ូលិសនិយាយថា ដំបូងប៉ូលិសឃាត់ខ្លួនជនសង្ស័យ២នាក់នៅ នៅចំណុចភូមិព្រះម្លប់ ឃុំកណ្ដឹង ស្រុកបាទី រួមមាន ១-ឈ្មោះ ជឿន ប៊ុនធូ ភេទប្រុស អាយុ២៨ មានទីលំនៅភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី និង២-ឈ្មោះ ញូង និន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ព្រមទាំងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌ថ្លាសចំនួន ២០កញ្ចប់ (ធំ ០១ កញ្ចប់) និងសម្ភារៈមួយចំនួន។ 

ប៉ូលិសបន្តថា រហូតដល់ថ្ងៃ២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៤និង០៣នាទីល្ងាច នៅចំណុចលើដងផ្លូវលេខ ១២៩ ស្ថិតក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ប៉ូលិសបានឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ ឈ្មោះ ហ៊ុន ចាន់វាសនា ភេទប្រុស អាយុ៣១ឆ្នាំ (មុខសញ្ញាចែកចាយយ៉ាងសកម្មក្នុងបញ្ជីគ្រប់គ្រង) មានទីលំនៅភូមិ-ឃុំកើតហេតុ ព្រមទាំងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់ ម៉ូតូ០១គ្រឿង និងសម្ភារៈមួយចំនួន។

ប៉ូលិសបន្តទៀតថា បន្ទាប់មកនៅថ្ងៃ២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៤ និង៣០នាទីល្ងាច នៅចំណុចភូមិថ្មី ឃុំរវៀង ស្រុកសំរោង ប៉ូលិសបន្តឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ទៀត ឈ្មោះ សុខ ជុំរឿន ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិ-ឃុំកើត ព្រមទាំងដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់តូច ម៉ូតូ០១គ្រឿង និងជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងប៉ូលិសជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវដើម្បីចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវមុខសញ្ញាដែលនៅសេសសល់ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕


 

adverise with khmeread