ឆ្លងចរន្តអគ្គិសនីឆេះ «មជ្ឈមណ្ឌលជីន ស៊ឺម៉ៅ» នៅក្បែរស្ពានកោះពេជ្រ

ភ្នំពេញ  ៖ មានករណីគ្រោះអគ្គិភ័យឆេះហាងលក់ដូររបស់ជនជាតិចិនកើតឡើងកាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១ថ្ងៃត្រង់ នៅក្បែរស្ពានកោះពេជ្រផ្លូវលេខ៧៨ ក្រុមទី ៧៨ ភូមិទី១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

សមត្ថកិច្ចនិយាយថា ម្ចាស់ហាងឈ្មោះ Fu Jian Hua ភេទប្រុស កើតឆ្នាំ១៩៨៤ ជាម្ចាស់ហាង «មជ្ឈមណ្ឌលជីន ស៊ឺម៉ៅ»។ មូលហេតុឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យឆេះតុនិងកៅអីមួយចំនួន។

ភ្លាមនោះមានរថយន្តពន្លត់អគ្គីភ័យកោះពេជ្រចំនួន៣គ្រឿងបានបាញ់ទឹកពន្លត់ទាន់ពេលវេលា ហើយពន្លត់ចប់នៅវេលាម៉ោង១១ និង៣០នាទីថ្ងៃដដែល៕


 

adverise with khmeread