ឃាត់ជនសង្ស័យម្នាក់ប្រើកាំបិតកាប់ប្លន់យកលុយនិងទ្រព្យសម្បត្តិនៅ កន្លែងវីងវេរលុយ

ព្រះសីហនុ ៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ ឃាត់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាព យកកាំបិតប៉័ងតោចូលទៅកាប់ប្លន់កន្លែងវីងវេរលុយយកទ្រព្យសម្បត្តិនិងលុយ នៅចំណុចភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ  កាលពីវេលាម៉ោងជិត៧យប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យឈ្មោះ ខន ម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ ឈ្មោះ ហៅម៉ៅ។ ចំណែកជនរងគ្រោះ ឈ្មោះ អ៊ុំ ចន្ធី ភេទស្រី អាយុ៣៩ឆ្នាំ មានមុខរបរជាភ្នាក់ងារ វីងវេរលុយយីហោ ហុង រ៉ា រងរបួសកំភួនដៃខាងធ្វេង និងភ្លៅខាងឆ្វេង ដោយសារជនសង្ស័យកាប់នឹងកាំបិតប៉័ងតោ ។

ក្រោយការចង្អុលបង្ហាញពីជនរងគ្រោះ និងសួរនាំតាមនីតិវិធី ជនសង្ស័យបានសារភាពថា «ខ្លួនពិតជាបានធ្វើ សកម្មភាពប្លន់យកលុយពីជនរងគ្រោះនៅកន្លែងវីងវេរលុយប្រាកដមែន»។ ចំពោះវត្ថុតាងដកហូតរួមមាន លុយចំនួន ៥.០៩៨.៥០០រៀល (ប្រាំលានប្រាំបួនម៉ឺនប្រាំបីពាន់ប្រាំរយរៀល), កាបូបខ្មៅចំនួន២  (កាបូបតូចពណ៌ខ្មៅ ១, កាបូបដាក់ខោអាវ១ ), លោហធាតុពណ៌លឿង១ខ្សែ, មួកពណ៌ខ្មៅម៉ាក Pedro មួយ, កាំបិតបុ័ងតោ១, កៅស៊ូអាវភ្លៀង១ (ពាក់ធ្វើសកម្មភាព), ម៉ាស់១, ខោជើងវែងពណ៌គគីរម៉ាក Lee១ (ពាក់ធ្វើសកម្មភាព) និងអាវកីឡាដៃខ្លីពណ៌ទឹកប៊ិកចំនួន១ (ពាក់រុំក្បាលធ្វើសកម្មភាព)។

បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕


 

adverise with khmeread