adverise with khmeread 8d4b1eec 3cf9 45b5 9455 6340196ab816

សង្ស័យ​ស្រវឹងស្រា​បើករថយន្ត​ខុស​ផ្ល​វ​រេ​ចង្កូត​បុក​គំនរ​លូរ​ក្រឡាប់​១​ជុំ ដាច់​កង់​ទាំង​៤

    ​ ភ្នំពេញ ៖ បុរស​ជនជាតិ​កូរ៉េ​ម្នាក់ បើករថយន្ត​ម៉ាក Nissan Navara មួយគ្រឿង​ក្នុងស្ថានភាព​ស្រវឹងស្រា​បើកបរ​ក្នុង​ល្បឿន​លឿន​ទប់​ចង្កូត​មិន​ជាប់ រេ​ទៅបុក ដុំថ្ម​ទំងន់​ជាង​២០​គីឡូ ផ្អៀង​រថយន្ត​ជ្រុល​ទៅបុក​គំនរ​លូ​មួយ​ជាន់​ទៀត ក្រឡាប់​១​ជុំ សំណាងល្អ​អ្នកបើកបរ​រងរបួស​បន្តិចបន្តួច។​

     ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី ៧ មេសា ២០១៦ នៅតាម​ផ្លូវ​បេតុង​១០៥ ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ។​

      តាម​ប្រភព​ព័​ត៍​មាន​ពី​បុរស​ម្នាក់​ដែល​ការ​សំណង់​នៅ​ជិត​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់​បាន​ងើបបត់ជើងតូច ខណៈពេល​ក៏មាន​រថយន្ត​មួយគ្រឿង​ម៉ាក Nissan Navara ពណ៍​ទឹកប្រាក់​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-8040 បាន​បើក​មក​យ៉ាង​លឿន តាម​បណ្តោយ​ផ្លូវ​បេតុង ​១០៥ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​

       លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​រថយន្ត​បាន​រេ​ខុសផ្លូវ​មក​ខាងឆ្វេង​ដៃ ទៅបុក​ដុំថ្ម​ដែល​គេ​ដាក់​បាំង​គំរប​លូ​នៅមុខ​ផ្ទះ។ បន្ទាប់មកទៀត​រថយន្ត​បាន​បែក​កង់​១​គ្រាប់ ផ្អៀង​រេ​មក​ខាងស្តាំ​ដៃ​វិញ​ទៅបុក​គំនរ​លូ​មួយតង់​ទៀត បែក​អស់​៥​លូ ហើយ​រថយន្ត​បាន​ក្រឡាប់​១​ជុំ ដាច់​ក្រឡេក​ង់​ទាំង​៤​និង​ខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង ទៅមុខ​លែងរួច​។​

        ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​វាស់វែង ស្ទួ​ច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​រង់ចាំ​ការដោះស្រាយ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់