រញ្ជួយដីធំមួយវាយប្រហារក្រិកនិងតួកគី

ប្រទេសតួកគី និងក្រិកត្រូវបានវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត៦,៦ រិច្ឆទ័រកាលពីថ្ងៃទី៣០ តុលា ដោយបំផ្លាញអគារតួកគី និងនាំឱ្យជម្លៀសប្រជាជនចេញពីផ្ទះរបស់ពួកគេនៅកោះជាច្រើនរបស់ក្រិក។

គណៈគ្រប់គ្រងគ្រោះមហន្តរាយរបស់តួកគីបាននិយាយថា ការរញ្ជួយដីនៅថ្ងៃសុក្រគឺទៅលើតំបន់ Aegean ក្នុងជម្រៅ ១០,៣ ម៉ាយល៍ (១៦គីឡូម៉ែត្រ)។

សារព័ត៌មានតួកគីនិយាយថា អគារយ៉ាងហោចណាស់៦ល្វែងត្រូវបានបំផ្លាញក្នុងទីក្រុង Izmir និងវីដេអូបង្ហាញមនុស្សឡើងទៅលើកម្ទេចកម្ទីរអគារដែលដួលរំលំក្នុងទីក្រុង ប៉ុន្តែមិនទាន់មានព័ត៌មានណាមួយបញ្ជាក់ពីការស្លាប់និងរបួសនៅឡើយទេ។

គ្រោះរញ្ជួយដីនេះក៏បានកើតឡើងនៅកោះ Athens និង Greek រួមទាំង Crete ខណៈដែលអភិបាលរងក្រុង Samos បាននិយាយថា "ជញ្ជាំងផ្ទះខ្លះបានដួលរលំ ហើយអគារជាច្រើនត្រូវបានខូចខាត"៕ ប្រភព ៖ Daily Mail

 

adverise with khmeread