រថយន្ត៤គ្រឿងនិងម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងបើកបុកត្រួតគ្នារបួសមនុស្ស៣នាក់នៅរង្វង់មូលព្រែកសំរោង

ភ្នំពេញ ៖ មានករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើតឡើងនៅថ្ងៃទី ៣០ ខែ​តុលា ឆ្នាំ​២០២០ នៅវេលាម៉ោង​៩ និង៣០នាទី ត្រង់​ចំណុច​គល់ស្ពានរង្វង់មូលព្រែកសំរោង ភូមិ​ចំពុះក្អែក សង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ​ រាជធានីភ្នំពេញ រវាងរថយន្ត​៤គ្រឿង និងម៉ូតូសណ្តោងរ៉ឺម៉ក របួសមនុស្ស៣នាក់។

សមត្ថកិច្ចនិយាយថា គ្រោះថ្នាក់ខាងលើនេះ បណ្ដាលឱ្យភាគីខាងរថយន្តរងរបួសស្ត្រី២នាក់, ភាគីម៉ូតូសណ្តោងរ៉ឺម៉ករងរបួសបុរសម្នាក់ ទៅពេទ្យឯកជនខ្លួនឯង, រថយន្តខូចខាតធ្ងន់០២គ្រឿង, រថយន្តខូចខាតស្រាល ០២គ្រឿង, ម៉ូតូសណ្តោងរ៉ឺម៉កខូចខាតស្រាល ០១គ្រឿង។

សមត្ថកិច្ចបន្តថា ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាងលើ​នេះខាងប៉ូលិសខណ្ឌច្បារអំពៅ 
​បាន​ប្រគល់ឱ្យទៅ ខាងប៉ូលិសជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​រាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕


   

adverise with khmeread