បុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុនបើកម៉ូតូលឿនពេកជ្រុល​បុក​របាំងថ្មពុះចែកទ្រូង​ផ្លូវ​ដល់ស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុនរងគ្រោះដល់ស្លាប់ បន្ទាប់ពីបើកម៉ូតូលឿនពេក ដល់​ផ្លូវ​កោង​មិន​ប្រយ័ត្ន​ក៏​ជ្រុល​បុក​របាំងថ្មពុះចែកទ្រូង​ផ្លូវ​ពេញទំហឹង បណ្ដាល​ឱ្យស្លាប់​ កើតឡើងនាវេលា​ម៉ោង ១១ ​យប់​ថ្ងៃ​ទី ៣០ ខែតុលា​ឆ្នាំ ២០២០​នៅចំណុចមហាវិថីព្រះមុនីវង្ស មុខក្រសួងធនធានទឹកនិងឧតុនិយម ​សង្កាត់​ទន្លេបាសាក់ ​ខណ្ឌចំការមន។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះ​ឈ្មោះ ហោ កុម្ភៈ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន មាន​ទីលំនៅ​ម្ដុំ​ផ្លូវ​រថភ្លើង សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក មាន​ប្រពន្ធ​និង​កូន​៤​នាក់ (​ប្រុស​ម្នាក់​, ស្រី​៣​នាក់​) ក្នុងបន្ទុក។ ​

សមត្ថកិច្ចបន្តថា ដំបូង​គេ​ឃើញ​បុរស​ម្នាក់ បើក​ម៉ូតូ​ម៉ាក​ឃ្លី​កពាក់​ស្លាកលេខ ភ្នំពេញ 1-IJ 7226 ធ្វើដំណើ​ក្នុងទិសដៅ​ពី​កើតមក​លិច​លឿនពេក ដល់​ផ្លូវ​កោង​មិន​ប្រយ័ត្ន​ក៏​ជ្រុល​បុក​របាំងថ្មពុះចែកទ្រូង​ផ្លូវ​ពេញទំហឹង បណ្ដាល​ឱ្យស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។

បន្ទាប់មកសមត្ថកិច្ច​មូល​ដ្ឋា​ន ​បានចុះមក​ដល់ធ្វើ​កំណត់ហេតុ​ប្រគល់​សពឱ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែកម៉ូតូរក្សាទុកនៅអធិការដ្ឋានប៉ូលិសខណ្ឌបណ្តោះអាសន្ន៕

adverise with khmeread