ខ្សែបម្រើ Fabinho នឹងខកខានការប្រកួតសំខាន់ជាមួយក្រុម Manchester City

        កីឡាករ Fabinho ត្រូវ​បានដកចេញពីក្រុមជម្រើសជាតិ​ប្រេស៊ីលសម្រាប់ការប្រកួតបន្ទាប់ ហើយកីឡាកររូបនេះប្រាកដជាខកខានការប្រកួតសំខាន់រវាងក្រុម Liverpool និង​ក្រុម Manchester City នៅសប្តាហ៍​ក្រោយ។

        កីឡាករ​វ័យ២៧​ឆ្នាំរូ​បនេះរងរបួសភ្លៅ អំឡុង​ពេលប្រកួតឈ្នះក្រុម FC Midtjylland នៅក្របខណ្ឌឆេមពាន​លីក​កាលពីថ្ងៃអង្គារ​ ហើយ​ត្រូវបាន​ប្តូរ​ជំនួស​ដោយ​ខ្សែការពារ Rhys Williams នៅតង់ទី១​នៅពហុកីឡាដ្ឋាន Anfield ។

        របួស​នេះ គឺជា​សម្ពាធ​មួយ​សម្រាប់ក្រុម​របស់​លោក យើហ្គេន ក្លប់ Jurgen Klopp​ ដែល​អវត្តមាន​កីឡាករ Virgil van Dijk រហូត​ដល់ចប់រដូវកាល​នេះ ដោយសារតែមានបញ្ហា​របួស​សរសៃពួរ ហើយ​ក្រុម Brazil បានកោះហៅ​ខ្សែបម្រើ Allan របស់ក្លឹប Everton​ ដើម្បីជំនួស​តំណែង​របស់​ Fabinho សម្រាប់ការ​ប្រកួត​ខែវិច្ឆិកា។

        ក្រុមប្រេស៊ីលត្រូវ​ជួបជាមួយក្រុម​អ៊ុយរូហ្គាយ​នៅខែវិច្ឆិកា ហើយ​នឹងចាប់ផ្តើម​ប្រមូល​ផ្តុំនៅ​ថ្ងៃទី​៩ ខែវិច្ឆិកា។ ក្រុម​ Liverpool របស់​លោក Klopp នឹង​ទទួលភ្ញៀវ​ West Ham នៅថ្ងៃសៅរ៍មុន​ពេលជួប​ជាមួយក្រុម Manchester City ប្រាំបីថ្ងៃក្រោយ ខណៈ​ក្រុម​ Liverpool ចង់បន្ថែមគម្លាតលើក្រុម​របស់​លោក Pep Guardiola ៕

adverise with khmeread