adverise with khmeread 49c12f52bd3ba15abf9f3a3d4e56f099

ធ្វើ​យ៉ាង​ទើប​ដឹងថា​ក្នុង​ខ្លួន​មាន​ព្រូន​អៀន​តេន​ញ៉ា​? ហើយ​ធ្វើយ៉ាងណា​អាច​ព្យាបាល​វា​បាន​?

​    ​ជាការ​ពិត មនុស្ស​គ្រប់រូប​សុទ្ធ​តែមាន​ពពួក​ប៉ារ៉ាស៊ីត​ព្រូន​អៀន​តេន​ញ៉ា​រាប់រយ​។ មនុស្ស​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ពពួក​ប៉ារ៉ាស៊ីត​ទាំងនេះ​តាំងពី​សម័យ​បុរេប្រវត្តិសាស្ត្រ និង​កើត​ប៉ារ៉ាស៊ីត​ទាំងនេះ​ពី​សត្វ​ចិញ្ចឹម​។ បញ្ហា​គឺ​ត្រង់​ថា ការឆ្លង​ប៉ារ៉ាស៊ីត​ទាំងនេះ​ពិបាក​នឹង​ពិនិត្យ​ដឹង​ណាស់​។ ជាការ​ពិត មនុស្ស​ដែល​ពិនិត្យឃើញ​រោគសញ្ញា​រលាក​ពោះវៀន​ចុងក្រោយ​បាន​រកឃើញថា ពួកគេ​បានកើត​ប៉ារ៉ាស៊ីត​ទាំងនេះ​រួច​អស់​ទៅហើយ​។

​     ប៉ារ៉ាស៊ីត​ក្នុង​ខ្លួន​មនុស្ស​មាន​សរុប​ប្រហែល ៩០ ប្រភេទ​។ ប៉ារ៉ាស៊ីត​និយម​ឃើញ​ជាងគេ​បំផុត​មានដូចជា តេន​ញ៉ា អៀន ព្រូន​មូល និង​ព្រូនទំពក់​។ ព្រូនទំពក់​មាន​លក្ខណៈ​គួរឱ្យខ្លាច​ជាងគេ ព្រោះ​វា​មាន​អាចមាន​ប្រវែង​ដល់​ទៅ ១០ ម៉ែត្រ​ឯណោះ​។  

​    ​រោគសញ្ញា​នៃ​ការឆ្លង​ប៉ារ៉ាស៊ីត​អាច​សម្គាល់​ដឹង​ដូចខាងក្រោម​៖
​    ​- ហើមពោះ​
​    ​- ឈឺក្រពះ​
​    ​- ស្រក​ទម្ងន់​ឥត​មូលហេតុ​
​    ​- អស់កម្លាំង​
​    ​- ពិបាក​ដេកលក់ ឬ ដេក​ត្រមក់​ជ្រុល​
​    ​- ខាំធ្មេញ​ពេល​គេង​
​    ​- នៅ​សុខៗ​ស្រាប់តែ​ចេញ​កន្ទួល​លើ​ស្បែក​
​    ​- តប់ប្រមល់ និង​បាក់​ទឹកចិត្ត​
​    ​- មើល និង​ស្តាប់​ពុំ​សូវ​ច្បាស់​
​    ​- ឃើញ​ព្រូន​អៀន​តេ​ញ៉ា​ចេញ​តាម​លាមក​ស្តែងៗ​

​    ​ការឆ្លង​ប៉ារ៉ាស៊ីត​ពិបាក​នឹង​ពិនិត្យ​ដឹង​តាមរយៈ​ការមើល​ពី​ខាងក្រៅ​ណាស់ បើទោះបី​វា​ធ្វើដំណើរ​ពេញ​ខ្លួន​របស់​មនុស្ស​ក៏ដោយ​។ មួយវិញទៀត វេជ្ជបណ្ឌិត​ភាគច្រើន​ពុំបាន​ទទួល​ការបណ្តុះបណ្តាល​ដើម្បី​បញ្ជាក់ថា​តើ​លោក​អ្នកមាន​ប៉ារ៉ាស៊ីត​ឬក៏​អត់​នោះឡើយ​។ វិធីសាស្ត្រ​ល្អ​មានតែ​ឱ្យ​គ្រូពេទ្យ​ជំនាញ យក​សំណាក​លាមក​ទៅ​ពិនិត្យមើល​ប៉ុណ្ណោះ​។

​    ​តែ​ទោះយ៉ាងណា លោកអ្នក​អាច​កម្ចាត់​ប៉ារ៉ាស៊ីត​ទាំងនេះ​ចេញពី​រាងកាយ​តាមបែប​ធម្មជាតិ ដោយ​ត្រូវ​បញ្ចៀស​អាហារ​ប្រភេទ Fast Food និង​អាហារ​សម្បូរ​ជាតិ​ស្ករ​។ ទទួលទាន​អាហារ​ខាងក្រោម​អាចជួយ​សម្លាប់​ប្រភេទ​ព្រូន​អៀន​តេ​ញ៉ា​ជាច្រើន​ប្រភេទ​។

​    ​- ខ្ទឹមស​
​    ​- ផ្លែ​ទទឹម​
​    ​- គ្រាប់​ល្ពៅ​
​    ​- មើម​ស្ពៃ​
​    ​- គ្រាប់​វ៉ុល​ណាត់​

​    ​បញ្ជាក់ៈ ក្នុងការ​សិក្សា​មួយ ក្រុម​អ្នកស្រាវជ្រាវ​លើកឡើងថា គ្រាប់​ល្ពៅ​លាយ​ជាមួយ​ទឹកឃ្មុំ​អាច​សម្លាប់​ប៉ារ៉ាស៊ីត​ក្នុង​ខ្លួន​មនុស្ស ២៣ នាក់​ក្នុងចំណោម​អ្នកចូលរួម​ទាំងអស់ ៣០ នាក់​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​រី​ផត​

អ្នកនឹងចូលចិត្ត

មតិយោបល់