លោក Guardiola និងលោក Klopp រួមគ្នាបង្កើនសម្ពាធលើក្របខណ្ឌ Premier League ឲ្យការពារសុខុមាលភាពរបស់កីឡាករ

        លោក Pep Guardiola និងលោក​​ urgen Klopp បាន​រួមកម្លាំងគ្នា​ដាក់សម្ពាធលើក្របខណ្ឌ Premier League ឲ្យការពារសុខុមាលភាពកីឡាករ ដោយ​ស្នើឲ្យមានការប្រើប្រាស់កីឡាករបម្រុង​៥រូប​នៅរដូវកាលនេះ ហើយ​ក្រុមអ្នកច្បាប់ក៏បានផ្តល់ភ្លើងខៀវចំពោះសំណើនេះ។

        គ្រូបង្វឹក​ក្លឹប Manchester City និង​ Liverpool បានដឹកនាំការតវ៉ាឲ្យមានការ​ផ្លាប់ប្តូរបទបញ្ញត្តិខ្លះ ចំពេលមានការបារម្ភដោយសារកីឡាករកាន់តែ​ច្រើនឡើងមានបញ្ហារបួស​ហើយថា វិស័យបាល់ទាត់អង់គ្លេសមិនបានធ្វើតាមការណែនាំរបស់អឺរ៉ុបទេ។

        ក្របខណ្ឌបាល់ទាត់កំពូលៗអាចប្រើប្រាស់កីឡាករបម្រុង៥រូប​ អំឡុង​ពេល​ចាប់ផ្តើមរដូវកាលឡើងវិញ ប៉ុន្តែក្លឹបតូច​ៗបាន​ជំទាស់ថា ការធ្វើបែបនេះគឺផ្តល់ប្រៀបទៅឲ្យក្លឹបធំៗទៅវិញទេ។

        លោក Frank Lampard គ្រូបង្វឹក​ក្រុម Chelsea និងលោក Ole Gunnar Solskjaer គ្រូបង្វឹក Manchester United នៅសប្តាហ៍​នេះ​បានបង្ហាញការខកចិត្តចំពោះការប្រើប្រាស់កីឡាករបម្រុងបីរូបនេះ។

        កីឡាករ Michail Antonio ប្រឈមនឹងអវត្តមានច្រើនសប្តាហ៍​ដោយ​សារមានបញ្ហារបួសសរសៃពួរ​។ Antonio គឺជាកីឡាករថ្មីបំផុតដែលរងរបួស​ ហើយ​លោក Guardiola បានរិះគន់ថ្នាក់ដឹកនាំក្លឹបដែលខកខានមិនបានការពារកីឡាកររបស់ខ្លួន៕

adverise with khmeread